«មាន១មិនស្កប់ មាន១០បន្ថែម!» អ្នកម៉ាក់កូន ៣ ដេត ម៉ាលីណា ទប់ចិត្តមិនជាប់ ចេញមុខទម្លាយអារម្មណ៍ក្ដុកក្ដួល ក្រោយឃើញរឿងរ៉ាវលោក Doctor បោះបង់ប្រពន្ធកូនស្អាតៗ ទៅរៀបការក្មេងស្រីវ័យ ១៩ឆ្នាំ

ភ្នំពេញ៖ កំពុងតែផ្ទុះការវែកញែកយ៉ាងកក្រើកពេញបណ្ដាញសង្គម ក្រោយពេលរឿងរ៉ាវជីវិតឯកជនរបស់លោកគ្រូពេទ្យម្នាក់ (Doctor) ត្រូវបានទម្លាយថា លោកបានសម្រេចចិត្តរៀបការជាមួយនារីវ័យក្មេងអាយុទើបតែ ១៩ឆ្នាំ បើទោះបីជាលោកមានភរិយាដ៏ស្រស់ស្អាត និងកូនស្រីដ៏គួរឱ្យស្រឡាញ់ដល់ទៅ ២នាក់រួចទៅហើយក្តី។ រឿងរ៉ាវនេះមិនត្រឹមតែធ្វើឱ្យមហាជនទូទៅហួសចិត្តនោះទេ សូម្បីតែអតីតភរិយាលោកឧកញ៉ា ឌួង ឆាយ គឺអ្នកស្រី ដេត ម៉ាលីណា ក៏ចេញមុខពោលពាក្យយ៉ាងចាក់ដោតផងដែរ។។

អ្នកស្រី ដេត ម៉ាលីណា ដែលមហាជនស្គាល់ថាជាស្ត្រីរឹងមាំ និងជាអ្នកមេម៉ាយកូន ៣ ដ៏ស្រស់ស្អាត បានបង្ហោះសារយ៉ាងមានអត្ថន័យ ក្រោយពេលឃើញរូបភាពមង្គលការថ្មីរបស់លោក Doctor។ អ្នកស្រីបានលើកឡើងក្នុងន័យដើមថា៖ «សំណាងហេីយអត់មានសង្សារពេទ្យ​ កុំអីគេងភ័យដែរបាត់​ តោះកុំខ្វល់តែងខ្លួនស្អាតៗដេីរលេងវិញ​ ជិវិតគិតច្រេីនឆាប់ចាស់រក្សាសម្រស់ស្វែងរកមនុស្សប្រុសល្អចូលមកក្នុងជិវិតណាស្រីៗគ្នាយេីង🤣😂🤣»។

ឃ្លានេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើននឹកឃើញដល់អតីតកាលដ៏ជូរចត់របស់អ្នកស្រី ដែលធ្លាប់បានតស៊ូក្នុងជីវិតអាពាហ៍ពិពាហ៍រហូតដល់ឈានដល់ផ្លូវបំបែក។ ការចេញមុខនិយាយនៅពេលនេះ មិនមែនក្នុងបំណងចង់បង្កជម្លោះនោះទេ ប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្តដល់ស្ត្រីជាភរិយាដែលកំពុងជួបបញ្ហាស្រដៀងគ្នា។

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *