កក្រើកបណ្តាញសង្គម! ចែ យូរ៉ា ចេញមុខដាស់តឿនបុរសៗល្មោភកាម ក្រោយឃើញវីដេអូដុកទ័រម្នាក់រុញកូនស្រីទាំងទឹកភ្នែក ព្រោះតែស្រីចង្រៃធ្វើឱ្យបាត់បង់កិត្តិយស!

នាពេលថ្មីៗនេះ រឿងរ៉ាវដ៏រសើបមួយបាននិងកំពុងអង្រួនចិត្តអ្នកលេងបណ្តាញសង្គមយ៉ាងខ្លាំង បន្ទាប់ពីលេចធ្លាយវីដេអូដ៏ខ្លោចផ្សារបស់ដុកទ័រម្នាក់ ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនាញដាក់ថ្នាំសណ្ដំ បានរុញច្រានកូនស្រីបង្កើតវ័យ ៥ ឆ្នាំចេញទាំងទឹកភ្នែក ស្របពេលដែលរូបលោកកំពុងធ្លាក់ក្នុងស្ថានភាពអាម៉ាស់ និងបាត់បង់ការងារដោយសាររឿងអាស្រូវស្នេហាត្រីកោណ។

ឆ្លើយតបនឹងរឿងរ៉ាវដ៏ជូរចត់នេះ បុគ្គលិកលក្ខណៈលេចធ្លោក្នុងបណ្តាញសង្គម ចែ យូរ៉ា បានចេញមុខបង្ហោះសារដាស់តឿនយ៉ាងចាស់ដៃ ទៅកាន់បុរសៗទាំងឡាយដែលកំពុងដើរលើផ្លូវខុស ក្បត់ប្រពន្ធកូនទៅយកស្រីខាងក្រៅ។ ចែ យូរ៉ា បានសង្កត់ធ្ងន់ថា៖ «ក្បត់ប្រពន្ធនាំចង្រៃខ្លួនហើយថែមទាំងវិនាសទៀត!»។ បងស្រីបានបន្តទៀតថា មនុស្សប្រុសដែលល្មោភកាម ហ៊ានលះបង់សុភមង្គលគ្រួសារទៅរក «ស្រីចង្រៃ» គឺប្រៀបដូចជាការយកភ្លើងមកដុតផ្ទះខ្លួនឯងអញ្ចឹង វានឹងធ្វើឱ្យរលាយទាំងទ្រព្យសម្បត្តិ រលំទាំងការងារ និងកិត្តិយសដែលខំសាងមកពេញមួយជីវិត។

អ្វីដែលធ្វើឱ្យមហាជនរំភើបចិត្តតាមនោះ គឺរូបភាពកូនស្រីតូចរត់ទៅឱបប៉ាប៉ា តែបែរជាត្រូវឪពុកដែលកំពុងវង្វេងវង្វាន់រុញចេញ។ ចែ យូរ៉ា បានព្រមានត្រង់ៗថា ស្រីដែលមកជ្រកក្រោមដំបូលអ្នកដទៃ គេមិនបានមកដោយក្ដីស្រឡាញ់ស្មោះសរនោះទេ គឺគេមកដើម្បីតែផលប្រយោជន៍។ កាលណាអស់លុយ អស់បុណ្យសក្តិ ឬអស់ការងារ មីក្អូនទាំងនោះនឹង «ដាក់មេប្រូច» ចោលក្បាលអាជនល្មោភកាមនោះមិនខាន។

ភ្លាមៗបន្ទាប់ពីការបង្ហោះនេះ មហាជនជាច្រើន ជាពិសេសភរិយាដើម បានចូលមកបញ្ចេញមតិគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។ អ្នកខ្លះបានលើកឡើងថា៖ «ពិតជាត្រូវណាស់ចែ! ខ្ញុំធ្លាប់ឆ្លងកាត់ការឈឺចាប់នេះ ១៥ ឆ្នាំមកហើយ សម្តីចែនិយាយគឺចាក់ដោតខ្លាំងណាស់»។

សាររបស់ ចែ យូរ៉ា មិនត្រឹមតែជាការរិះគន់បុគ្គលម្នាក់នោះទេ តែវាគឺជាកញ្ចក់ឆ្លុះបញ្ចាំង និងជាមេរៀនដ៏មានតម្លៃសម្រាប់បុរសៗគ្រប់រូប ឱ្យចេះផ្តល់តម្លៃដល់ភរិយាដើម និងគ្រួសារមុនពេលអ្វីៗត្រូវហួសពេល។

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *