ផ្ទុះការចាប់អារម្មណ៍! លោក ផែង វណ្ណៈ ស្នើតែងតាំងលោក ប៉ាង លីដា ជាអភិបាលរងភ្នំពេញ ឯចំណែកឯកឧត្តម ហ៊ុន ជា ថាលើកដៃគាំទ្រ ១០០%

នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ផែង វណ្ណៈ បានបង្ហោះសារលើបណ្ដាញសង្គម ដោយកោតសរសើរ និងលើកទឹកចិត្តដល់សកម្មភាពការងាររបស់លោក ប៉ាង លីដា ដែលបានចូលរួមយ៉ាងសកម្មក្នុងការរុះរើសំណង់ខុសច្បាប់ ដើម្បីរក្សាបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។

ជាមួយគ្នានេះ លោក ផែង វណ្ណៈ ក៏បានលើកយោបល់ថា បើអាចគួរតែងតាំងលោក ប៉ាង លីដា ជាអភិបាលរងរាជធានីភ្នំពេញ ទទួលបន្ទុកសណ្ដាប់ធ្នាប់ និងបរិស្ថាន ដើម្បីជួយសម្រួលការងារទូទាំងខណ្ឌទាំង១៤ នៃរាជធានី។

ក្រោយមក ឯកឧត្តម ហ៊ុន ជា ដែលជាក្មួយរបស់សម្តេចតេជោ ហ៊ុន សែន បានចែករំលែកសារនោះវិញ និងបង្ហាញការគាំទ្រយ៉ាងច្បាស់ថា គួរតែតែងតាំងមែន ព្រោះជាមន្ត្រីល្អ និងមានការងារពិតប្រាកដ ដោយបញ្ជាក់ការគាំទ្រ ១០០%។

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *