ថាមែនៗ ទីបំផុត មន្ទីរពេទ្យអឃីត ចេញមកបញ្ជាក់ថា លែងមានលេាកពេទ្យត-ណ្ហាក្រាស់ធ្វើការនៅមន្ទីពេទ្យខ្លួនទៀតហើយ

​ភ្នំពេញ៖ កំពុងតែមានការជជែកដេញដោលយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលដែលមានព័ត៌មានលេចឮនូវទង្វើមិនសមរម្យរបស់គ្រូពេទ្យម្នាក់ ដែលត្រូវបានមហាជនដាក់រហស្សនាមថា «គ្រូពេទ្យតណ្ហាក្រាស់»។ ដើម្បីឆ្លើយតបទៅនឹងការរិះគន់ និងការពារកេរ្តិ៍ឈ្មោះស្ថាប័ន កាលពីពេលថ្មីៗនេះ រដ្ឋបាលមន្ទីរពេទ្យអឃីត (Orchid Hospital) បានចេញមកបញ្ជាក់យ៉ាងច្បាស់ៗថា បុគ្គលរូបនោះលែងមានវត្តមាននៅក្នុងមន្ទីរពេទ្យទៀតហើយ។

ស្ថាប័នបានសម្រេចបញ្ចប់កិច្ចសន្យាការងារជាមួយគ្រូពេទ្យរូបនោះជាស្ថាពរ ចាប់តាំងពីធ្លាយរឿងអាស្រូវដែលប៉ះពាល់ដល់សីលធម៌វិជ្ជាជីវៈគ្រូពេទ្យមកម្ល៉េះ។ ការសម្រេចចិត្តនេះ ធ្វើឡើងដើម្បីធានានូវទំនុកចិត្ត សុវត្ថិភាព និងផាសុកភាពរបស់អតិថិជន ជាពិសេសស្ត្រីដែលមកទទួលសេវាកម្មព្យាបាល និងសម្រាលកូននៅក្នុងមន្ទីរពេទ្យផ្ទាល់។

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *