បន្ទាប់ពីមានការផ្ទុះការចាប់អារម្មណ៍លើបណ្ដាញសង្គម ករណីលោកអនុសេនីយ៍ឯក វីត គឹមសាន ដែលបានបង្ហោះវីដេអូទាមទារដំណោះស្រាយពី បុរី ឡេង ណាវ៉ាត្រា រឿងទិញផ្ទះ ៤-៥ ឆ្នាំហើយមិនទាន់បានផ្ទះនៅ មានព្រឹត្តិការណ៍សំខាន់ៗដូចខាងក្រោម៖
១. ការបំភ្លឺរបស់អង្គភាព៖ នៅថ្ងៃទី១២ មករា ២០២៦ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បានចេញលិខិតបំភ្លឺថា លោក វីត គឹមសាន មិនមែនជាកងទ័ពប្រយុទ្ធជួរមុខ ដូចការលើកឡើងរបស់មហាជននោះទេ។ អង្គភាពបញ្ជាក់ថា លោកបម្រើការនៅសាលាហ្វឹកហ្វឺន (ផ្នែកបោសសម្អាតមីន) ហើយមិនដែលបានស្នើសុំទៅសមរភូមិជួរមុខនោះឡើយ។
២. ប្រតិកម្មរបស់លោកជំទាវ ហ៊ុន ស៊ីណាត៖ ក្រោយឃើញការបំភ្លឺនេះ លោកជំទាវ ហ៊ុន ស៊ីណាត បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ដោយលោកជំទាវបានលើកឡើងថា៖
មេកងទ័ពមិនបានជួយកូនចៅដែលរងភាពអយុត្តិធម៌ (រឿងផ្ទះ) តែបែរជាមក «ខោក» និងបកស្រាយហាក់ដូចជាជាន់ពន្លិចកូនចៅខ្លួនឯងបន្ថែម។
លោកជំទាវសង្កត់ធ្ងន់ថា ទោះជាទ័ពជួរមុខ ឬជួរក្រោយមិនសំខាន់ទេ អ្វីដែលសំខាន់គឺគាត់បានចំណាយលុយទិញផ្ទះហើយ តែមិនបានផ្ទះនៅ។
៣. លទ្ធផលចុងក្រោយ៖ ក្រោយពីមានការរិះគន់ និងការអន្តរាគមន៍ជាបន្តបន្ទាប់ ខាងបុរីក៏បានធ្វើការដោះស្រាយបញ្ចប់បញ្ហាជូនលោក វីត គឹមសាន រួចរាល់ហើយដែរ។