ភ្នំពេញ៖ មហាជន និងអ្នកគាំទ្រនៅលើបណ្តាញសង្គម កំពុងតែមានការជជែកវែកញែកយ៉ាងក្តៅគគុក បន្ទាប់ពីមានការទម្លាយរូបភាពជាច្រើនសន្លឹកដែលបង្ហាញថា កញ្ញា ស្រីនូ ធ្លាប់បានរៀបអាពាហ៍ពិពាហ៍រួចម្តងមកហើយកាលពីអំឡុងឆ្នាំ ២០២៣។ ការទម្លាយអាថ៌កំបាំងនេះ បានកើតឡើងស្របពេលដែលចំណងស្នេហ៍ថ្មីរវាងនាង និងលោក ភ័ក្ត្រា ទើបតែឈានដល់ផ្លូវទាល់ បើទោះបីជាអ្នកទាំងពីរបានភ្ជាប់ពាក្យនឹងគ្នារួចហើយក៏ដោយ។
យោងតាមរូបភាពដែលបានចែកចាយ ស្រីនូ មើលទៅពិតជាមានសេចក្តីសុខក្នុងឈុតសម្លៀកបំពាក់ការងារប្រពៃណីកាលពីឆ្នាំ ២០២៣ ប៉ុន្តែចំណងអាពាហ៍ពិពាហ៍នោះត្រូវបានគេដឹងថាបានបញ្ចប់ទៅវិញក្នុងរយៈពេលដ៏ខ្លី។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែខ្លោចចិត្តនោះគឺ ជីវិតស្នេហ៍លើកទី២ ជាមួយលោក ភ័ក្ត្រា ដែលគ្រប់គ្នាគិតថាជា “គូព្រេងពិត” បែរជាត្រូវរលាយសូន្យ បន្សល់ទុកត្រឹមពាក្យថា “គ្មាននិស្ស័យ”។
បច្ចុប្បន្ន ស្រីនូ កំពុងរងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ខណៈដែលមហាជនខ្លះបានរិះគន់ ប៉ុន្តែភាគច្រើនលើសលប់បានចូលមកផ្តល់កម្លាំងចិត្ត និងជូនពរឱ្យរូបនាងរឹងមាំ ដើម្បីជម្នះរាល់ឧបសគ្គ និងជួបមនុស្សប្រុសដែលល្អពិតប្រាកដនៅថ្ងៃអនាគត។
សូមទស្សនាវីដេអូខាងក្រោមនេះ