ផ្ទុះការសរសើរ! លោក ផែង វណ្ណៈ ឧបត្ថម្ភ ៥ លានរៀល ជូនលោក ប៉ាង លីដា ដើម្បីលើកទឹកចិត្តដល់ “មន្ត្រីមានឆន្ទៈមោះមុត” ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ!

ភ្នំពេញ៖ កំពុងទទួលបានការចាប់អារម្មណ៍ និងសរសើរយ៉ាងខ្លាំង! លោក ផែង វណ្ណៈ បានប្រកាសឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៥ លានរៀល ជូនដល់លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដើម្បីជាការលើកទឹកចិត្តដល់ស្មារតីការងារដ៏សកម្ម។
ការឧបត្ថម្ភនេះធ្វើឡើងបន្ទាប់ពីបានឃើញសកម្មភាពចុះរៀបចំសណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យយ៉ាងម៉ឺងម៉ាត់ និងមានឆន្ទៈខ្ពស់របស់លោកអភិបាលរង។ លោក ផែង វណ្ណៈ បានបញ្ជាក់ថា៖ “ខ្ញុំចង់ឱ្យមានមន្ត្រីរបៀបលោក ប៉ាង លីដា ឱ្យបានច្រើននាក់ ដើម្បីសណ្តាប់ធ្នាប់ល្អប្រសើរ”។

នេះគឺជាគំរូនៃការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបម្រើការងារជូនសង្គមជាតិ ដើម្បីជំរុញឱ្យទីក្រុងរបស់យើងកាន់តែមានរបៀបរៀបរយ និងស្រស់ស្អាត។ 🙏❤️️

Leave a Reply

Your email address will not be published. Required fields are marked *