ជីវិតមិនធម្មតារបស់លោកតាអាចារ្យដឹកសពតាមម៉ូតូ៖ ២៥ឆ្នាំ ដុតខ្មោចអស់ជាង ២ម៉ឺននាក់ និងរឿងរ៉ាវព្រឺព្រួចដែលធ្លាប់ជួប

ភ្នំពេញ៖ ក្នុងវិជ្ជាជីវៈជាអ្នកជូនដំណើរវិញ្ញាណក្ខន្ធអ្នកស្លាប់ទៅកាន់សុគតិភព លោកតាលី ដែលជាអាចារ្យម្នាក់ដ៏ល្បីល្បាញខាងដឹកសពតាមម៉ូតូ បានទម្លាយឱ្យដឹងពីបទពិសោធន៍ដ៏ជោកជាំក្នុងរយៈពេលជាង ២៥ឆ្នាំមកនេះ ដោយលោកបានរៀបចំពិធីបូជាសពអស់ជាង ២ម៉ឺននាក់ទៅហើយ។

លោកតាលីបានរៀបរាប់ថា ការងារជាអាចារ្យដុតខ្មោចនេះ គឺជាចំណង់ចំណូលចិត្តរបស់លោកតាំងពីនៅក្មេងមកម្ល៉េះ។ អ្វីដែលធ្វើឱ្យមហាជនមានការកោតសរសើរ និងប្លែកចិត្តនោះគឺ លោកតាប្រើប្រាស់ម៉ូតូជាមធ្យោបាយសម្រាប់ដឹកជញ្ជូនសពទៅកាន់ទីបូជា ដែលជាទិដ្ឋភាពមួយកម្របានឃើញក្នុងសង្គមបច្ចុប្បន្ន។

ក្នុងបទពិសោធន៍រាប់សិបឆ្នាំនេះ លោកតាបានបង្ហើបថា ក្នុងចំណោមសពរាប់ម៉ឺននាក់ “សពចងក” គឺជាប្រភេទសពដែលពិបាករៀបចំ និងចាត់ចែងជាងគេបំផុត។ លោកតាបន្តថា ខ្មោចខ្លះមានវិញ្ញាណកាចសាហាវណាស់ រហូតដល់លោកតាត្រូវប្រើវិធីចរចាជាមួយវិញ្ញាណទាំងនោះ ដើម្បីសុំកុំឱ្យមានការលងបន្លាចដល់អ្នកដទៃ និងសុំឱ្យពួកគេស្ងប់ចិត្តដើម្បីទទួលយកបុណ្យកុសល ទៅឱ្យបានសុខសាន្ត។

រឿងរ៉ាវដែលគួរឱ្យព្រឺក្បាលបំផុតនោះគឺ លោកតាធ្លាប់ជួបហេតុការណ៍វិញ្ញាណខ្មោចដែលមិនសុខចិត្ត ឬខឹងសម្បារ មកអង្រួនម៉ូតូរបស់លោកតានៅពេលកំពុងដឹកជញ្ជូនក៏មាន។ ទោះជាយ៉ាងនេះក្តី ដោយសារចិត្តស្រឡាញ់ការងារ និងការចង់ជួយដល់សពឱ្យទៅបានស្ងប់សុខ លោកតានៅតែបន្តបេសកកម្មនេះដោយមិនមានភាពរុញរាចិត្តឡើយ។

បច្ចុប្បន្ន រឿងរ៉ាវរបស់លោកតាលី កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម ដោយម្នាក់ៗបានសម្តែងការគោរពចំពោះទឹកចិត្តដ៏ក្លាហាន និងវិជ្ជាជីវៈដ៏កម្ររបស់លោកតា ក្នុងការជួយសង្គមតាមរយៈការជូនដំណើរអ្នកដែលចែកឋានទៅជាលើកចុងក្រោយ៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *