ពាក់ព័ន្ធនឹងករណីវិវាទរវាងម្ចាស់រថយន្ត និងអ្នកលក់ពងទាកូន កាលពីថ្ងៃទី២៦ ខែកុម្ភៈ កន្លងទៅនេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ចែករំលែកនូវទស្សនៈអប់រំ និងការដាស់តឿនប្រកបដោយព្រហ្មវិហារធម៌ដល់បងប្អូនប្រជាពលរដ្ឋ៖
«ការអត់ឱន អធ្យាស្រ័យ និងការយោគយល់គ្នាទៅវិញទៅមក ក្នុងសង្គមជាតិមួយ ពិតជាមានសារសំខាន់ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ»
ជុំវិញហេតុការណ៍នេះ ឯកឧត្ដមបានលើកឡើងនូវចំណុចសំខាន់ៗថា៖
មូលហេតុអចេតនា៖ ហេតុការណ៍នេះផ្ដើមចេញពីឧបទ្ទវហេតុចរាចរណ៍ដែលគ្មានអ្នកណាចង់ឱ្យកើតឡើង ។
ការវាយតម្លៃពីសង្គម៖ ទោះជាមានហេតុផលរៀងខ្លួន ប៉ុន្តែប្រតិកម្ម និងទង្វើខ្លះដែលបានបង្ហាញឡើង គឺជាចំណុចដែលសង្គមពិបាកនឹងទទួលយក។
ការបញ្ចប់ទំនាស់៖ ឯកឧត្ដមសង្ឃឹមថា រឿងរ៉ាវនេះនឹងត្រឡប់មកស្ថានភាពធម្មតាវិញ ដោយសុំឱ្យមានការបញ្ឈប់ការវាយប្រហារទៅលើភាគីណាមួយបន្តទៀត ។
នេះគឺជាមេរៀន និងជាការរំលឹកដល់យើងគ្រប់គ្នា ឱ្យចេះគ្រប់គ្រងអារម្មណ៍ និងប្រកាន់ខ្ជាប់នូវស្មារតីយោគយល់គ្នា ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូរ និងសន្តិភាពក្នុងសង្គម ។
#អធ្យាស្រ័យ #យោគយល់គ្នា #សីលធម៌សង្គម #ឯកឧត្ដមហ៊ុនម៉ានី #សុវត្ថិភាពចរាចរណ៍ #កម្ពុជា