The Kanitha Show លើកឡើងថា ..អាណិតខ្មែរណាស់ ជីវិតរាល់ថ្ងៃនេះផុយស្រួយដូចពងទា។ អ្វីដែលពលរដ្ឋខ្មែរដែលជាអ្នកក្រីក្រនៅសល់ គឺសេចក្ដីថ្លៃថ្នូររបស់ខ្លួនឯង។ ប៉ុន្តែពេលខ្លះ ពួកគេចាំបាច់ត្រូវបោះសេចក្ដីថ្លៃថ្នូរចោល ដើម្បីសុំបានក្ដីសុខដោយសារតែស្ថានភាពជីវិតបង្ខំ។ ពេលខ្លះក៏ត្រូវលើកដៃសំពះសុំអង្វរគេ។
ទោះបីជាគ្មានទ្រុងនៅជុំវិញយើងក៏ដោយ វានៅតែមានទ្រុងមួយ ដែលយើងមើលមិនឃើញ ប៉ុន្តែវាកំណត់សេរីភាពរបស់យើង។ ទ្រុងនោះស្ថិតក្នុងទម្រង់នៃទេសភាពសេដ្ឋកិច្ច។
អ្នកក្រីក្រតែងតែត្រូវបង្ខំចិត្ត ឱ្យបោះបង់មោទភាពរបស់ខ្លួន ដោយលើកដៃសំពះសុំអង្វរ៖ “កុំធ្វើបាបខ្ញុំអី ខ្ញុំក្រណាស់ ខ្ញុំគ្មានអ្វីផ្ដល់ទេ។” រស់នៅរាល់ថ្ងៃនៅសល់តែជីវិតដ៏គួរឱ្យអាណិតនេះ។