ដឹងដល់សម្តេចពុកហើយ! សម្តេចស្នើឱ្យសហព័ន្ធប្រដាល់គុនខ្មែរ ដកការពិន័យលើកីឡាករទាំងពីររូបវិញ ដើម្បីរក្សាកិត្តិយសជាតិ និងស្មារតីយោគយល់គ្នា

(AKP) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «ក្រោយការផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករ២រូបមិនឲ្យប្រកួតរយៈពេល៦ខែ ក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេស។

ខ្ញុំសូមសំណូមពរដ៏ទទូចឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលសេចក្តីជូនដំណឹងនេះសិន ព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផង និងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។

ការដោះស្រាយផ្សេងទៀត រង់ចាំឲ្យ
កីឡាករទាំងពីររូប និងគណប្រតិភូត្រលប់ចូលប្រទេសវិញ ចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាព និងការយោគយល់គ្នា»៕

Leave a Reply

Your email address will not be published. Required fields are marked *