ចម្ងល់ត្រូវបានបកស្រាយ! ចំប៉ីខ្មៅ ទម្លាយអាថ៌កំបាំងរឿងធ្វើក្រចកក្នុងពន្ធនាគារ ក្រោយមហាជនងឿងឆ្ងល់រឿងសម្រស់ Love Riya

ផ្ទុះការពិភាក្សា រឿង «ក្រចកដៃ» បន្ទាប់ពីការដោះលែង ឆេង ស្រីរ័ត្ន (Love Riya) ឱ្យនៅក្រៅឃុំ កាលថ្ងៃទី ២៤ កុម្ភៈ ២០២៦ ដោយសាលាដំបូងខេត្តកណ្តាល ។

ពាក់ព័ន្ធការជជែកលើបណ្ដាញសង្គម អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន បានបញ្ជាក់ថា ពន្ធនាគារ មិនមែនជាកន្លែងធ្វើទារុណកម្មទេ ប៉ុន្តែជាកន្លែងអប់រំ បណ្តុះបណ្តាលជំនាញ និងផ្តល់ឱកាសឱ្យអ្នកជាប់ឃុំកែប្រែខ្លួន ។ ជាពិសេស នៅពន្ធនាគារដែលមានស្ត្រីជាប់ឃុំ ក៏មានការបណ្តុះបណ្តាលជំនាញសំអាងកាយផងដែរ ។

ជាមួយគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គម Yin Heng (ចំប៉ីខ្មៅ) ក៏បានចែករំលែកថា ក្នុងពន្ធនាគារ មានការបង្ហាត់បង្រៀនជំនាញពីគ្រូបង្គោល ឬអ្នកដែលមានបទពិសោធន៍ ដើម្បីចែករំលែកគ្នា ។ គោលបំណងគឺឱ្យពេលចេញមកវិញ អាចយកជំនាញទៅប្រកបរបររកទទួលទានបាន ។

ការចែករំលែកទាំងនេះ ក៏ជាការបញ្ជាក់ថា ការអប់រំ និងបណ្តុះបណ្តាលជំនាញ ជាផ្នែកមួយនៃការកែប្រែ និងផ្តល់ឱកាសថ្មីក្នុងសង្គម ។

សូមទស្សនារូបភាពខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *