ច្បាស់ហើយ!អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ឃៀង សុណាឌីន បានបញ្ជាក់ថា ពន្ធនាគារមិនមែនជាកន្លែងធ្វើទារុណកម្ម ឬបំបិទសិទ្ធិគ្រប់បែបយ៉ាងនោះទេ ប៉ុន្តែជាកន្លែងអប់រំ កែលម្អចិត្តគំនិត និងបណ្តុះបណ្តាលជំនាញ ដើម្បីឱ្យជនជាប់ឃុំអាចកែប្រែខ្លួន និងត្រឡប់មកក្លាយជាពលរដ្ឋល្អវិញ។
ចំពោះពន្ធនាគារដែលមានជនជាប់ឃុំជាស្ត្រី ក៏មានការរៀបចំបណ្តុះបណ្តាលជំនាញសំអាងកាយផងដែរ ដូច្នេះករណីពណ៌ក្រចកដៃ គឺជាផ្នែកមួយនៃសកម្មភាពបណ្តុះបណ្តាល មិនមែនជាបញ្ហាដូចការយល់ច្រឡំនោះឡើយ។
សូមទស្សនារូបភាពខាងក្រោមនេះ