មានសង្ឃឹមហើយ! បណ្ឌិត ពេជ្រ ស្រស់ បង្ហើបថា ល្ងាចនេះអាចមានដំណឹងល្អ សម្រាប់ Love Riya

នៅថ្ងៃទី ២៤ ខែកុម្ភៈ បណ្ឌិត ពេជ្រ ស្រស់ បានបង្ហោះសារលើបណ្តាញសង្គម បញ្ជាក់ថា «ល្ងាចនេះមានរឿងល្អសម្រាប់នាង Love Riya» បន្ទាប់ពីលោកបានស្នើសុំក្តីមេត្តាពីថ្នាក់ដឹកនាំ ដើម្បីពិចារណាអនុញ្ញាតឱ្យនាងអាចនៅក្រៅឃុំជាបណ្តោះអាសន្ន។

កាលពីថ្ងៃទី ២៣ កុម្ភៈ លោកក៏បានលើកឡើងថា ច្បាប់គឺជាច្បាប់ ប៉ុន្តែក្នុងករណីខ្លះ ក៏អាចពិចារណាតាមមូលដ្ឋានមនុស្សធម៌ផងដែរ ។ លោកបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធពិចារណា ផ្តល់ឱកាសឱ្យនាងនៅក្រៅឃុំ ដើម្បីអាចថែរក្សាសុខភាព និងកូនក្នុងផ្ទៃ ព្រោះកុមារមិនមានពាក់ព័ន្ធអ្វីនឹងបញ្ហានេះទេ ។

មិនតែប៉ុណ្ណោះ លោកក៏បានចេញវីដេអូបកស្រាយបន្ថែម ដោយបញ្ជាក់ថា គោលបំណងរបស់លោក គឺសុំការពិចារណាជាប្រយោជន៍ផ្នែកមនុស្សធម៌ ដើម្បីឱ្យនាងមានពេលវេលាថែរក្សាសុខភាព និងកូនៗក្នុងផ្ទៃ ។
យ៉ាងណាក៏ដោយ ការសម្រេចចុងក្រោយ ស្ថិតនៅលើសមត្ថកិច្ច និងនីតិវិធីតុលាការ។ សាធារណជនកំពុងរង់ចាំដំណឹងបន្ត ។

ក្នុងសង្គម មនុស្សជាច្រើនតែងតែគាំទ្រឱ្យមានការអនុវត្តច្បាប់យ៉ាងតឹងរឹង ប៉ុន្តែក៏មានមតិថា ករណីពាក់ព័ន្ធនឹងសុខភាព និងកុមារ គួរត្រូវបានពិចារណាផ្នែកមនុស្សធម៌ផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *