នេះជារូបភាពរបស់ ឆេង ស្រីរ័ត្ន (Love Riya) ខណៈដែលតាមព័ត៌មាន ដែលបានផ្សព្វផ្សាយ មន្រ្តីអនុរក្សពន្ធនាគារ បាននាំគាត់ចេញទៅពិនិត្យសុខភាព ។
យោងតាមព័ត៌មាន ដែលកំពុងចែករំលែក បន្ទាប់ពីការចាប់ខ្លួន បានប្រមាណមួយសប្តាហ៍ ទើបមានការបញ្ជាក់ថា គាត់កំពុងមានផ្ទៃពោះ ។ សម្រាប់ព័ត៌មានលម្អិត សូមរង់ចាំ ការបញ្ជាក់ជាផ្លូវការពីស្ថាប័នពាក់ព័ន្ធ ។
គិតត្រឹមថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ តាមព័ត៌មានដែលមាននៅពេលនេះ Love Riya នៅមិនទាន់ត្រូវបានដោះលែងចេញ ពីពន្ធនាគារនៅឡើយទេ ។ សូមបងប្អូនពិនិត្យប្រភពព័ត៌មានឲ្យបានច្បាស់ និងកុំយល់ច្រឡំ ។
សូមជូនពរឲ្យគាត់ និងទារកក្នុងផ្ទៃ មានសុខភាពល្អ រឹងមាំ និងឆ្លងកាត់អ្វីៗបានដោយសុវត្ថិភាព។ 🙏
VIDEO