តើលើកនេះអាចមានសង្ឃឹមទេ? លោកបណ្ឌិត ពេជ្រ ស្រស់ ចេញមុខស្នើសុំក្តីសណ្តោសប្រណីចំពោះអ្នកនាង Love Riya ដោយក្តីអាណិតអាសូរកូនក្នុងផ្ទៃ!
ច្បាប់មានគុណធម៌! លោកបណ្ឌិត ពេជ្រ ស្រស់ ចេញមុខអង្វរករជំនួសកូនក្នុងផ្ទៃអ្នកនាង Love Riya!
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត ពេជ្រ ស្រស់ បានបង្ហោះសារយ៉ាងកម្រមួយនៅលើបណ្តាញសង្គម ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ផ្នែកមនុស្សធម៌សម្រាប់អ្នកនាង Love Riya ។
ក្នុងខ្លឹមសារនោះ លោកបណ្ឌិតបានលើកឡើងថា ទោះបីជាច្បាប់ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែច្បាប់ក៏មាន «គុណធម៌» ផងដែរ ។ លោកបានគោរពស្នើសុំសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មេត្តាជួយពិចារណាលើកិច្ចការនេះ ដើម្បីស្នើបន្តទៅកាន់ស្ថាប័នតុលាការ ឱ្យអ្នកនាង Love Riya បាននៅក្រៅឃុំបណ្តោះអាសន្ន ។
ហេតុផលសំខាន់ដែលលោកបណ្ឌិតលើកឡើងមានដូចជា៖
សុខភាពមាតា និងទារក៖ ដើម្បីឱ្យនាងមានឱកាសថែរក្សាកូនក្នុងផ្ទៃដែលមិនដឹងអី ។
កម្រិតនៃកំហុស៖ លោកយល់ថា កំហុសឆ្គងកន្លងមក មិនមែនជាបទល្មើសធ្ងន់ធ្ងរដូចជាការធ្វើចារកម្មឱ្យសត្រូវនោះទេ ។
សីលធម៌ នៃការរស់នៅ៖ ការផ្តល់ឱកាស និងក្តីសណ្តោសប្រណីគឺជាគុណធម៌ដ៏ឧត្តុង្គឧត្តម ។
លោកបណ្ឌិត បានបញ្ជាក់ថា នេះជាលើកទី១ ហើយដែលលោកដាច់ចិត្តស្នើសុំ កិច្ចអន្តរាគមន៍បែបនេះ ព្រោះតែអាសូរកូនតូចនៅក្នុងផ្ទៃ ។
ការស្នើសុំនេះ ស្តែងឱ្យឃើញពីទឹកចិត្តអាណិតអាសូរ ក្នុងនាមជាខ្មែរដូចគ្នា ជាពិសេសផ្តោតលើសិទ្ធិ និង សុខុមាលភាពរបស់កុមារ (ទារកក្នុងផ្ទៃ)។ ទោះជាយ៉ាងណា ដំណើរការក្តី នៅតែស្ថិតក្នុងដៃតុលាការ ប៉ុន្តែសំឡេង នៃក្តីមេត្តាករុណាពីសប្បុរសជន អាចជាពន្លឺសង្ឃឹមថ្មីមួយ សម្រាប់គ្រួសារជនជាប់ចោទ ។
សូមទស្សនាវីដេអូខាងក្រោមនេះ