(ភ្នំពេញ)៖ ពិតជាគួរឱ្យខ្លោចចិត្តជាពន់ពេក ខណៈរឿងរ៉ាវដ៏សែនសោកសៅមួយបានកើតឡើងចំពោះគ្រួសារយុទ្ធជនម្នាក់ ដោយកូនប្រុសតូចដែលកំពុងសម្រាកព្យាបាលជំងឺស្ទះថង់ប្រមាត់ និងក្រិនថ្លើម បានខំប្រឹងតស៊ូដកដង្ហើមរង់ចាំមើលមុខឪពុកដែលត្រលប់មកពីសមរភូមិវិញ។
អ្វីដែលធ្វើឱ្យមហាជនក្ដុកក្ដួលបំផុតនោះគឺ គ្រាន់តែលោកឪពុកធ្វើដំណើរមកដល់ភ្លាម កូនតូចក៏បានដាច់ខ្យល់លាចាកលោកទាំងមិនបាននិយាយលាមួយមាត់។ សម្រែកយំសោកដាស់ហៅកូនឱ្យក្រោកឡើងរបស់យុទ្ធជនរូបនេះ បានធ្វើឱ្យអ្នកជុំវិញទប់ទឹកភ្នែកមិនជាប់ឡើយ។ នេះគឺជាការបាត់បង់ដ៏ធំធេង និងជាការលះបង់ដ៏មានអត្ថន័យបំផុត ដែលកូនតូចបានរង់ចាំជួបមុខអ្នកមានគុណជាលើកចុងក្រោយ មុនពេលលាគ្នាជារៀងរហូត។
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារនៃសព!