ថាមែនៗ! បុរសជើងខ្លាំងបើករថយន្តបង្កគ្រោះចរាចរណ៍បុ-កគេហើយបើករត់ ព្រមទាំងបើកបំបុ-កកម្លាំងនគរបាលនិងរថយន្តរបស់នគរបាននោះ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ក្របួចវ៉ៃខ្នោះបានសម្រេចហើយ…

កាលពីវេលាម៉ោង ៩:៥៥នាទីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ មានហេតុការណ៍មួយបង្ករមានការភ្ញាក់ផ្អើល បង្កឡើងដោយបុរសម្នាក់បើករថយន្ត១គ្រឿង ពណ៌ខ្មៅ (បិទស្កុតពណ៌ខ្មៅលើផ្ទៃកញ្ចក់) បើកបរក្នុងលក្ខណៈមិនប្រក្រតី ដោយបុ.ករថយន្តចំនួន២គ្រឿង នៅលើដងផ្លូវនៅចំណុចភូមិអំពិលជួរ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ សមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការព្យាយាមបញ្ឈប់រថយន្ត តែរថយន្តមិនព្រមបញ្ឈប់សកម្មភាព រហូតដល់បុ.កសមត្ថកិច្ចនគរបាលបណ្ដាលឲ្យមានរបួសចំនួន២នាក់ និងបំបុ.ករថយន្តរបស់សមត្ថកិច្ចចំនួន១គ្រឿង និងម៉ូតូ៣គ្រឿង បន្ថែមទៀត ។ ដើម្បីការពារខ្លួន និងកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃផងនោះ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឈានដល់ការផ្ទុះអាវុធចំនួន៣គ្រាប់ បំបែកកង់ឡានតែម្ដង ដើម្បីឃាត់រថយន្តខាងល។ ជនបង្កមានឈ្មោះ ប៉ុល ពោធិចា អាយុ៣២ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននាំមកកាន់អធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីចាត់ការតាមនិតិវិធី។

#LKHMedia #LKHSports #kunkhmer #prumsomnang #ដាវលីឌុច #ពរំសំណាង #គនខ្មែរ #បរដាល់ថ្មីៗ #បរដាល់គុនខ្មែរ #បរដាល់ខ្មែរ #kunkhmer #គនខ្មែរ #សរលាញ់គុនខ្មែរ #kunkhmer #boxing

Leave a Reply

Your email address will not be published. Required fields are marked *