ខ្មាន់កាំ!ភ្លើងបានប្រើប្រាស់អាវុធវែង ប្រភេទ អាកា បានបាញ់រះចំនួន ៦ គ្រាប់ សម្លាប់បុរសម្នាក់

ខេត្តកោះកុង ! ព័ត៌មានបឋម រឿង ឃា.ត.កម្មបាញ់ យ៉ាងសា ហាវ នៅកណ្ដាលក្រុង ខេមរភូមិន្ទ បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្នន់ស្រាល ម្នាក់ និង ម្នាក់ទៀតបាន ស្លា..ប់ បាត់បង់ជីវិតម្នាក់នៅនឹងកន្លែង។

ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ទាំង រំលងអន្ទ្រាត នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៣

. ៣៥នាទី ទៀបភ្លឺ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

តាមប្រភពពី សមត្ថកិច្ចបាន ឱ្យដឹងថា ករណីនេះបង្ករឡើងដោយរជនសង្ស័យចំនួន ០១នាក់ ឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ៣៤ ឆ្នាំ ថ្ងៃខែឆ្នាំកំណើត ១៩.កញ្ញា.១៩៩១ កាន់អត្តសញ្ញាណប័ណ្ណលេខ ១៤០១០៤១៤៤ មានទីលំនៅភូមិ បឹង ឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានប្រើប្រាស់អាវុធអាការ(បាញ់៦ចំនួនគ្រាប់) ទៅលើជនរងគ្រោះចំនួន២នាក់ បណ្តាលឲ្យស្លាប់១នាក់ និងរបួសធ្ងន់ ១នាក់។

(១)ជនរងគ្រោះមាន ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (របួសធ្ងន់)។

(២)ជនរងគ្រោះមាន ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ ឆ្នាំ ថ្ងៃខែឆ្នាំកំណើត២៨.០៧.១៩៩៨ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង បាន (ស្លាប់)បាត់បង់ជីវិតនៅហ្ និង កន្លែង ។

តាមប្រភព ពីសមត្ថកិច្ចបានឲ្យដឹងទេថា ចំពោះជនសង្ស័យ ក្រោយពីបាន ធ្វើសកម្មភាព បា.ញ់.រួចមកបានរត់គេចខ្លួនបាត់តែម្តង។

ប៉ុន្តែសមត្ថកិច្ចបានកំណត់មុខសញ្ញាជនដៃដល់ រួចហើយដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានលើកឡើងថា អ្នកទាំងពីរ មានការពាក់ព័ន្ធ រឿងលុយកាក់ និង ផឹកស៊ី ជាមួយគ្នាទៀតផង។

ចំណែក ជនរងគ្រោះដែលបាន ស្លា.ប់.បាត់បង់ជីវិតក្រោយពីសមត្ថកិច្ចជំនាញធ្វើកុសលបច្ច័យរួចមក កម្លាំង សមត្ថកិច្ចបានប្រគល់ សពទៅសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅ វត្តទេពនិម្មិត។ នៅមាន ព័ត៌មានលម្អិតអំពីរឿងនេះបន្តទៀត។

(ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦)

Leave a Reply

Your email address will not be published. Required fields are marked *