ព្រឹកនេះ សមត្ថកិច្ចបានបញ្ជូនខ្លួន ស៊ីវ ជ័យសិដ្ឋ បើកបរបុកស្លាប់មនុស្ស៦នាក់ទៅតុលាការ

សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃ២ ខែមេសា បានកសាងសំណុំរឿង បញ្ជូនខ្លួន ជនបង្ក ស៊ីវ ជ័យសិដ្ឋ ដែលបើកបររថយន្តទៅបុកម៉ូតូ២គ្រឿង បណ្ដាលឱ្យមនុស្ស៦នាក់រួមទាំងទារកក្នុងផ្ទៃម្ដាយ និងមនុស្សម្នាក់ទៀតរបួសធ្ងន់ ទៅកាន់តុលាការដើម្បីបន្តនីតិវិធី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ ខែមេសា នេះ។

Leave a Reply

Your email address will not be published. Required fields are marked *