គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តបាត់ដំបង សម្លាប់មនុស្ស៦នាក់ រួមទាំងកូនក្នុងផ្ទៃ ខណៈអ្នកបង្កត្រូវគេស្គាល់ថាជាកូនស្នងការរងខេត្តបន្ទាយមានជ័យ

(បាត់ដំបង)៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ យោងតាមការចុះផ្សាយរបស់លោក វ៉ាន់ សារាយ (Vann Saray) បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងខេត្តបាត់ដំបង ដែលបានបណ្តាលឱ្យមនុស្សចំនួន ៦នាក់បាត់បង់ជីវិតភ្លាមៗ ក្នុងនោះរួមមានទាំងទារកក្នុងផ្ទៃម្នាក់ផងដែរ។

អ្វីដែលកំពុងបង្កឱ្យមានការភ្ញាក់ផ្អើល និងជជែកវែកញែកយ៉ាងខ្លាំងពីសំណាក់មហាជននោះ គឺអ្នកបើកបរបង្កហេតុ ត្រូវបានគេដឹងថាជាកូនប្រុសរបស់លោកស្នងការរងម្នាក់ មកពីខេត្តបន្ទាយមានជ័យ។

ភ្លាមៗបន្ទាប់ពីកើតហេតុ ករណីនេះបានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម ដោយពលរដ្ឋជាច្រើនបានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះគ្រួសារជនរងគ្រោះ និងបានទទូចសុំឱ្យសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងបំផុត និងប្រកបដោយតម្លាភាព ទោះបីជាអ្នកបង្កមានឋានៈ ឬជាកូនអ្នកមានអំណាចក៏ដោយ ដើម្បីរកយុត្តិធម៌ជូនអ្នកដែលបានបាត់បង់ជីវិត៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *