គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បុកស្លាប់មនុស្ស៦នាក់ រួមទាំងកូនក្នុងផ្ទៃ សមត្ថកិច្ចបង្ហាញអត្តសញ្ញាណម្ចាស់រថយន្ដ MERCEDES BENZ AMG GT53 ពាក់ផ្លាកលេខកម្ពុជា C.S.6168 ឈ្មោះ ស៉ីវ ជ័យសិដ្ឋ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងមានទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ១៧ ផ្លូវ១២ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប៉ុន្ដែសមត្ថកិច្ចកំពុងកោះហៅ ដើម្បីមិនទាន់ដឹងថា បុគ្គលនេះជាអ្នកបើកផ្ទាល់ ឬអ្នកផ្សេង។ នៅពេលនេះកម្លាំងនគរបាល កំពុងស្រាវជ្រាវ ដើម្បីតាមឃាត់ខ្លួនអ្នកបើកឡានបង្ក។





