ជួយចែកចាយរកមុខជនបង្ក! គ្រោះថ្នាក់ចរាចរណ៍ផ្តាច់ជីវិតមនុស្ស ៦នាក់ នៅបាត់ដំបង សង្ឃឹមថាច្បាប់នឹងមិនអនុគ្រោះដល់ម្ចាស់រថយន្ត C.S.6168 ឡើយ

⭕ ជីវិតមនុស្សរហូតដល់ទៅ៦នាក់បានស្លាប់ រួមទាំងកូនក្នុងផ្ទៃ ត្រូវរថយន្តពាក់ផ្លាកលេខកម្ពុជា C.S.6168 បុកស្លាប់ កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ នៅត្រង់ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនបង្កមិនទាន់វែកមុខនៅឡើយ។ ជីវិតច្រើនណាស់ សង្ឃឹមថា ជនបង្កនឹងមិនត្រូវបានគេចខ្លួន ឬរួចពីសំណាញ់ច្បាប់ដ៏ញឹករបស់កម្ពុជា។ បងប្អូនស្គាល់ម្ចាស់រថយន្តជួយបង្ហាញផង ដើម្បីបានជាតម្រុយដល់សមត្ថកិច្ច។

#ប្រភព || បង វ៉ាន់ សារាយ Vanna Saray

Leave a Reply

Your email address will not be published. Required fields are marked *