BREAKING! សោកនាដកម្មដ៏រន្ធត់មួយបានកើតឡើងបណ្ដាលឲ្យមនុស្សស្រីសរុប ៥នាក់ចាស់ក្មេង បានស្លា.ប់យ៉ាងអណោចអធ័ម…!

ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីព្រឹកមិញនៅទឹកដីខេត្តកំពង់ធំថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ រវាងរថយន្តនិងអ្នកដំណើរថ្មើជើង តាមដងផ្ផ្លូវ បណ្តាលឱ្យ អ្នកដំណើរ រងរបួសធ្ងន់ និងបានស្លា.ប់បាត់បង់ជីវិត ស្រ្តីម្នាក់ភ្លាមៗផងដែរ តែឥឡូវគិតរហូតមកដល់ម៉ោងនេះ អ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ជាស្ត្រី ត្រូវបានស្លា.ប់ទាំងអស់ហើយគួរឱ្យរន្ធត់ផងនោះគឺមានមួយផ្ទះជាបងប្អូននិងគ្នាចំនួន៤នាក់ បានស្លាប់ទាំងអស់។

– អ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-2070 ឈ្មោះ វេង គ្រឹះ ស្នា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងវិហារ ខេត្តព្រះវិហារ បើកបរស្ថិតក្នុងភាព ងងុយដេក បើកបរពីជើងទៅត្បូង រ៉េចង្កូត ទៅឆ្វេងបុកអ្នកដំណើរថ្មើរជើងតែម្តង។

អ្នករងគ្រោះរហូតដល់ស្លា.ប់រួមមាន៖

១- ឈ្មោះ សៀង ខាន់ ភេទស្រី អាយុ៦៥ឆ្នាំ នៅភូមិជាយ ស្បៃ (ស្លាប់ )

២- ឈ្មោះ ធឿន ចាន់នី ភេទស្រី អាយុ១០ ឆ្នាំ នៅភូមិជាយស្បៃ (ស្លាប់)

៣- ឈ្មោះ ធឿន ស្រីខួច ភេទស្រី អាយុ ១២ឆ្នាំ នៅភូមិជាយស្បៃ (ស្លាប់)

៤- ឈ្មោះ គង់ គី ភេទស្រី អាយុ ៧៣ ឆ្នាំ នៅភូមិជាយស្បៃ (ស្លាប់)

៥- ឈ្មោះ ជា សុខហេង ភេទស្រី អាយុ៨ ឆ្នាំ នៅភូមិជាយស្បៃ (ស្លាប់ ) និងបានបណ្តាលឱ្យខូចខាតបង្គោលភ្លើងសូឡាមួយដើមផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *