សោកនាដកម្មនៅថៃ! ខ្មាន់កាំភ្លើងវ័យ ១៨ឆ្នាំ វាយឆ្មក់សាលារៀននៅ Hat Yai ចាប់គ្រូនិងសិស្សជាចំណាប់ខ្មាំង នាយិកាសាលាស្លាប់យ៉ាងអាណោចអាធ័ម

🚨*ព័ត៌មានបឋម : សមត្ថកិច្ចថៃ 🇹🇭 ចាប់បានជនសង្ស័យ អាយុ ១៨ឆ្នាំ គឺជាមនុស្សបែកថ្នាំ ដែលលួចកាំ.ភ្លើ.ងប៉ូលិសថៃ រួចចូលទៅបា.ញ់ប្រ.ហារ និងចាប់នាយកសាលា គ្រូបង្រៀន និងសិស្សក្នុងសាលា យកមកធ្វើជាចំណាប់ខ្មាំង។

ហេតុការណ៍នេះ កើតឡើងនៅរសៀល ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឋិតនៅក្នុងសាលា Patong Than Khiri Wat ក្នុងស្រុក Hat Yai ខេត្ត Songkhla ភាគខាងត្បូងប្រទេសថៃ។

*បញ្ជាក់៖ តាមព័ត៌មានដែលខ្ញុំទទួលបាន គិតត្រឹមម៉ោង ៧:០០នាទីយប់នេះ គឺមាននាយិកាសាលា ភេទស្រី ១រូប បានបាត់បង់ជីវិតនៅមន្ទីរពេទ្យ Hat Yai បាត់ទៅហើយ ដោយសាររងរបួសធ្ងន់ធ្ងរខ្លាំងពេក៕ (Smeyy)

Leave a Reply

Your email address will not be published. Required fields are marked *