ក្មេងស្រីដែលត្រូវបានបុរសម្នាក់ចូលទៅបេីកមុងលួចបីចេញមក ពេលកំពុងគេងជាមួយឪពុក នៅម្ដុំរង្វង់មូលគល់ស្ពានជ្រោយចង្វារ តាំងពីម៉ោងជាង៦ព្រឹកថ្ងៃទី៩ កុម្ភៈ ២០២៦នេះ ត្រូវបានគេប្រទះឃេីញនៅតាមផ្លូវជាតិលេខ១ ម្ដុំរដ្ឋាកទឹកស្អាត និងរាយការណ៍ប្រាប់សមត្ថកិច្ចជួយនាំមកដល់ស្នាក់ការប៉ុស្តិ៍នគរបាលសង្កាត់និរោធ នៅម៉ោងជាង៩យប់ថ្ងៃដដែលនេះ ។ ហេីយអោយប៉ានាំកូនទៅពិនិត្យមេីល Private សិនហេីយ និងរងចាំទៅមេីលនៅពេទ្យបន្ថែម ចៀសវាងមានអ្វីមិនប្រក្រតីណាមួយ ។ ហេីយខាងនគរបាលខណ្ឌជ្រោយចង្វារ បាននាំមកបុរសជាឪពុកមកទទួលយកកូនពីនគរបាលប៉ុស្តិ៍និរោធ ដេីម្បីធ្វេីការបន្តតាមជំនាញទៀត ។
សូមទស្សនាវីដេអូខាងក្រោមនេះ