ផ្អើលពេញក្រុងបាត់ដំបង! ករណីចោរប្លន់កណ្តាលថ្ងៃត្រង់ទាំង ២ករណី គឺជាការប្រឌិតរឿងសោះ! ម្នាក់ព្រោះតែល្បែង ម្នាក់ទៀតព្រោះតែចង់ទាមទារចិត្តប្តី

តាមសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការខេត្តបាត់ដំបងផ្សាយ ៣៧នាទីមុននេះបញ្ជាក់ថា៖

ករណីដែលថាចោរប្លន់មាសចំនួន៥៥ដំឡឹងគឺជារឿងប្រឌិតរបស់ឈ្មោះអ៊ុំ សុខចំរេីន តែម្នាក់ឯងដោយការពិតខ្លួនយកមាសរបស់ឪពុក ម្តាយនេះទៅសងបំណុលគេព្រោះជំពាក់រឿងចាញ់ល្បែងអនឡាញ។

២-ករណីដែលថាចោរប្លន់យកប្រាក់និងគ្រឿងអលង្កការនោះគឺជារឿងប្រឌិតរបស់ស្រ្តីឈ្មោះមៀន ម៉ារិយា ព្រោះ ខ្លួនខឹងនឹងប្តីរបស់ខ្លួនមានប្រពន្ធចុងទេីបប្រឌិតរឿងបែបនេះដេីម្បីឱ្យប្តីគឹតគូរមករកខ្លួនវិញ។

ជាសរុបមកករណីដែលផ្សព្វផ្សាយថាមានករណីចោរប្លន់យកមាសនិងប្រាក់ទាំងកណ្តាលថ្ងៃនៅក្រុងបាត់ដំបងទាំង០២ករណីនេះ គឺជារឿងប្រឌិតទាំងស្រុង ដែលការពិតគឺមិនមានករណីចោរប្លន់នេះកើតមាននោះទេ។

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *