ករណីក្មេ-ងស្រីម្នាក់នៅព្រែកព្នៅ ដែលត្រូវបានក្រុមក្មេងស្ទា-វ ធ្វើបែបនេះ..ឥតញ-ញើ-តដៃ ស្រាប់តែលោកស្រី ទ្រី ដាណា ចេញសារដាស់តឿនយ៉ាងមានអត្ថន័យថា…
យោងតាមហេ្វសប៊ុកលោកស្រី ទ្រី ដាណា នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានបង្ហោះសរថា ៖ ប្អូនៗ ក្មួយៗ អាចខឹងស្អប់ឪពុកម្ដាយតឹងតែង និយាយច្រើន តែត្រូវដឹងថានៅលើលោកនេះ គ្មានក្ដីស្រលាញ់ឯណាធំជាងក្ដីស្រលាញ់ឪពុកម្ដាយឡើយ។ គាត់និយាយច្រើន ក៏ព្រោះគាត់ធ្លាប់ឆ្លងកាត់ គាត់និយាយច្រើន ក៏ព្រោះក្ដីស្រលាញ់ដ៏ស្មោះបរិសុទ្ធ បើជាអ្នកដទៃ ក៏គាត់មិនខ្វល់ មិនហត់ជាមួយដែរ។
អាយុចន្លោះពី១៥ ទៅ ២៥ឆ្នាំ ជាវ័យមួយដែលប្អូនៗ ក្មួយៗកំពុងអភិវឌ្ឍខ្លួនចូលដំណាក់កាលថ្មីនៃជីវិត ចង់ដឹង ចង់ស្គាល់ ចង់មានសេរីភាព ប៉ុន្តែក៏ងាយភ្លេចខ្លួន ធ្លាក់ក្នុងការអូសទាញ លែងស្ដាប់អ្នកណា មិនខុសពីពាក្យគេថាមមាចប្រឡែងភ្លើងឡើយ។ សូមកុំលង់នឹងពាក្យថាក្មេងស្ទាវ ពាក្យត្រឹមត្រូវសម្រាប់ប្អូនៗ គឺយុវជន យុវជនដែលជាទំពាំងល្អដែលត្រូវស្នងឬស្សីនាពេលខាងមុខ។
កាលនាងខ្ញុំនៅអាយុប៉ុណ្ណឹង វ័យប៉ុណ្ណឹង មិនដែលស្គាល់ភាពសប្បាយឡើយ។ ចង់ដឹង ចង់ឭ ចង់ស្គាល់ដូចគ្នា ប៉ុន្តែនោះគឺការឆ្លងកាត់បទពិសោធន៍ជីវិត និងការតស៊ូគ្រប់បែបយ៉ាង។ អាយុ១៥ឆ្នាំ នាងខ្ញុំនៅពេលនោះ គឺដើរលក់ឥវ៉ាន់ ចង់មានបាន ចង់ជម្នះជីវិតជាអ្នកក្រ ទើបអាចមានថ្ងៃនេះ។
បច្ចុប្បន្ន សម័យបច្ចេកវិទ្យា ងាយណាស់លង់តាមគ្នា តាមការអូសទាញ មានក្រុមដើរលេង លែងស្ដាប់ លែងខ្លាចឪពុកម្ដាយ។ ប្អូនអាចខឹងស្អប់ពួកគាត់ តែពួកគាត់បានត្រឹមខឹង មិនដែលស្អប់ មិនដែលចង់ឃើញកូនអាក្រក់ រឹតតែមិនចង់ឃ្លាតពីកូន សូម្បីមួយជំហ៊ាន។ ប៉ុន្តែមានកូនខ្លះ រត់ចាកចេញ គេចពីឪពុកម្ដាយទៀត អោយគាត់ខំតាមរក អោយគាត់បង្ហូរទឹកភ្នែក អោយគាត់កើតក្ដីបារម្ភ ត្រូវហត់ទាំងកាយ រកលុយ ត្រូវហត់ទាំងចិត្តគិតពីកូន។
កុំចាំហួសពេល ទើបស្ដាយក្រោយ កូនក្មួយត្រូវខំរៀនសូត្រ។ គ្មានអ្នកណា សរសើរនឹងភាពភ្លើតភ្លើន ក្មេងស្ទាវ បងតូចបងធំនោះទេ។ នៅពេលផុតយុវភាព ក្មួយៗនឹងដឹងថា ជីវិតយើងគឺមានទំនួលខុសត្រូវជាច្រើន ភាពសង្ហា និងស្រស់ស្អាត សប្បាយចិត្តបំផុត គឺអាចមានចំណេះ មានជំនាញរកលុយ កសាងអនាគត។ ត្រូវស្ដាប់ឪពុកម្ដាយ ស្រលាញ់ពួកគាត់ នៅក្បែរពួកគាត់អោយបានច្រើន ទាន់មានឱកាស ព្រោះថ្ងៃក្រោយ ក្លាយជាឪពុកម្ដាយគេ កូនក្មួយក៏នឹងទទួលអារម្មណ៍បែបនេះដូចគ្នា។