លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារសម្តែងការសោកស្តាយចំពោះភាពមិនចុះសម្រុងគ្នាដែលកំពុងកើតឡើងនៅក្នុងជួរកងទ័ព ដោយលោកជំទាវបានលើកឡើងថា ខណៈដែលរឿងរ៉ាវនៅព្រំដែន (សៀម) បានស្ងប់ស្ងាត់ បែរជាមានបញ្ហាផ្ទៃក្នុងកងទ័ពផ្ទុះឡើងទៅវិញ។
លោកជំទាវបានអំពាវនាវក្នុងនាមជាចាស់ទុំ សូមឱ្យមន្ត្រីធំៗដែលមានបញ្ហានឹងគ្នា ងាកមកដោះស្រាយគ្នាដោយស្ងាត់ៗក្នុងលក្ខណៈបងប្អូន និងជាគ្រួសារតែមួយ ជាជាងការបំប៉ោងរឿងឱ្យធំ ព្រោះសុទ្ធតែជាមនុស្សនៅក្នុងអង្គភាពតែមួយ។
បន្ថែមពីនេះ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបញ្ជាក់យ៉ាងច្បាស់ថា លោកជំទាវកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីរបស់លោកអនុសេនីយ៍ឯក វិត គឹមសាន ថាតើនឹងវិវត្តទៅជាយ៉ាងណា និងបញ្ចប់ទៅដោយរបៀបណា៕






