«កាន់តែអាណិតខ្លោចចិត្ត! ម្ចាស់ឡានទើបតែបាត់បង់ឪពុកសោះ បែរជាត្រូវក្រុមក្មេងស្ទាវព្រៃផ្សៃដេញ.គ. ប់.ក.ម្ទេចឡាន និងចោទប្រកាន់ទាំងបំពាន»។ តាមការរៀបរាប់ទាំងការភ័យខ្លាចពីម្ដាយជនរងគ្រោះ បានឱ្យដឹងថា កូនប្រុសរបស់គាត់ទើបតែត្រឡប់មកពីជូនម្ដាយមីងដែលធ្វើដំណើរពីប្រទេសម៉ាឡេស៊ីមកបុណ្យសពឪពុកទៅផ្ទះសំណាក់វិញសោះ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងមកបុកឡានពីក្រោយ។ ភ្លាមៗនោះ ក្រុមក្មេងស្ទាវមួយក្រុមបានព្រួតគ្នាប្រើដុំថ្ម និងដុំការ៉ឺឡាដេញគប់រថយន្តយ៉ាងសន្ធាប់ ព្រមទាំងស្រែកផ្អើលភូមិថាម្ចាស់ឡានបុកគេរត់ ដើម្បីបំភាន់ភ្នែកមហាជន និងមានបំណងបង្កហិង្សាដល់ជីវិត។
ម្ដាយម្ចាស់រថយន្តបានបន្ថែមទាំងសេចក្ដីរំភើបលាយឡំទុក្ខសោកថា៖ «សំណាងណាស់បានសមត្ថកិច្ចជួយសង្គ្រោះទាន់ កុំអីកូនខ្ញុំប្រហែលជាត្រូវស្លាប់ក្នុងឡានបាត់ទៅហើយ»។ បើទោះបីជាមនុស្សសុវត្ថិភាព ប៉ុន្តែរថយន្តត្រូវរងការខូចខាតខ្ទេចខ្ទីអស់ ចំណែកឯម្ចាស់រថយន្តក៏កំពុងស្ថិតក្នុងសភាពស្លុតស្មារតីជាខ្លាំង។ ពេលនេះ ក្រុមគ្រួសាររងគ្រោះកំពុងទទូចសុំឱ្យច្បាប់ជួយរកយុត្តិធម៌ និងតាមវាយខ្នោះក្រុមជនបាតសង្គមដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃយកមកផ្ដន្ទាទោសឱ្យខានតែបាន ដើម្បីជាការព្រមាន និងផ្ដល់យុត្តិធម៌ដល់អ្នកស្លូតត្រង់។
សូមទស្សនាវីដេអូខាងក្រោមនេះ