ឃោរឃៅណាស់! ខ្មាន់កាំភ្លើងបាញ់ស្រ្តីម្នាក់ផ្អើលផ្សារទួលពង្រ ពេលនេះជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ

Update៖ នារីដែលរងគ្រាប់កាំភ្លើង ព្រមទាំងត្រូវជនដៃដល់ រត់ដេញតាមវាយសម្លាប់ ពេលនេះ គាត់បានទទួលមរណភាពហើយ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

សូមរម្លឹកថា កាលពីវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធ នៅចំណុចហាងសាឡន ១កន្លែង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់ក្រោយកើតហេតុ ។

បច្ចុប្បន្នមន្ត្រីជំនាញ កំពុងបើកការស៉ើបអង្គេត ដើម្បីស្វែងរកជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *