ឯកឧត្តម ហ៊ុន ជា បានបង្ហោះសារថា បណ្តាសាររបស់ដូនតាខ្មែរចំពោះជនណាដែលបំផ្លាញប្រាសាទខ្មែរ លួចដីខ្មែរ 🇰🇭 ដារាបណាព្រះព្រហ្មនៅតែព្រះភ័ក្ត្របួន ព្រះវិស្ណុនៅតែមានព្រះហស្តប្រាំបី ព្រះសិវៈនៅតែមានព្រះនេត្របី ជនណាលួចឬកាប់បំផ្លាញប្រាសាទបុរាណ ដែលសាងសង់ដោយស្នាព្រះហស្ថព្រះមហារាជ្យ មហាក្សត្របុព្វបុរសខ្មែរគ្រប់ជំនាន់ សូមអោយពួកឯងទទួលនូវកម្មផលរលំរលាយដោយធាតុទាំង៤ (ទឹក ដី ភ្លើង ខ្យល់) កាលណាបើអន្ដរធានបាត់ សូមអោយធ្លាក់ក្នុងមហានរក១៨ជាន់ ឆេះក្នុងសមុទ្រភ្លើង ក្តៅឆួល មិនអាចចាប់ជាតិ ចាប់ភព ចាប់កំណើតបាន លុះអស់ព្រះអាទិត្យ និងព្រះច័ន្ទ!
សូមទស្សនាវីដេអូខាងក្រោមនេះ