ប្រទេសថៃ៖ ស្លាប់៤នាក់ និងរបួស៣០ នាក់(ពត៍មានបឋម) បាក់ដងស្ទូចលើកបេតុងស្ពាន ធ្វើផ្លូវរថភ្លើងល្បឿនលឿនបានបណ្ដាលអោយធ្លាក់សង្កត់ រថភ្លើងដឹកអ្នកដំណើរ និងបណ្តាលឱ្យរថភ្លើងធ្លាក់ផ្លូវ ស្លាប់ ៤ នាក់ និងរបួស ៣០ នាក់។
ខេត្តនគររាជសីមា វេលាម៉ោង៩:០៥ព្រឹកថ្ងៃនេះ (ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៦) ស្ទូចលើកស្ពានផ្លូវដែកល្បឿនលឿនបានបាក់ធ្លាក់ ទៅលើរថភ្លើងដឹកអ្នកដំណើរពីទីក្រុងបាងកកទៅ ខេត្តឧប៊ុនរាជធានី ខណៈពេលដែលកំពុងធ្វើដំណើរ។ រថភ្លើងបានធ្លាក់ផ្លូវ និងឆេះ។
អ្នកដំណើរចំនួន ៤នាក់ ត្រូវបានគេរកឃើញថាស្លាប់នៅក្នុងគំនរបាក់បែក ហើយដំបូងឡើយមានមនុស្ស ៣០នាក់បានរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅភូមិខុត ឃុំសុីឃីវ ស្រុកសុីឃីវ ខេត្តនគររាជសីមា។ ការស៊ើបអង្កេតដំបូងបានបង្ហាញថា គ្រោះថ្នាក់នេះបណ្តាលមកពីស្ទូចមួយគ្រឿងដែលកំពុងសាងសង់ ស្ពានផ្លូវដែកល្បឿនលឿនបានធ្លាក់ មកលើផ្លូវរថភ្លើង។ ក្នុងពេលជាមួយគ្នានេះ រថភ្លើងដឹកអ្នកដំណើរមួយគ្រឿង ពីទីក្រុងបាងកកទៅខេត្តឧប៊ុនរាជធានីបានបុកជាមួយស្ទូច ដែលបណ្តាលឱ្យមានសំឡេងផ្ទុះខ្លាំង បណ្តាលឱ្យរថភ្លើងធ្លាក់ចេញពីផ្លូវ៕












