ដឹងការពិតហើយ! ក្រុមជនល្មើសដែលរំលោភសម្លាប់យុវតី15ម្នាក់ ដើម្បីប្លន់យកទ្រព្យសម្បត្តិជាខ្សែករបស់នាង នៅក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ។
ប្រតិបត្តិការចាប់ក្រុមជនល្មើសទាំង៣នាក់នេះ បានធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជនល្មើសដៃដល់មានអាយុ១៨ឆ្នាំ ហើយជនដៃដល់ដែលរួមគំនិតអាយុទើបតែ១៥ឆ្នាំ និង១៦ឆ្នាំ។
ពួកទាំង៣នាក់ បានយកថ្នាំងងុយដេកដាក់ចូលភេសជ្ជ:ឲ្យយុវតីរងគ្រោះដែលទើបមានអាយុ១៥ឆ្នាំផឹក ហើយក៏ចាប់រំលោភ រួចសម្លាប់នាងដើម្បីប្លន់យកទ្រព្យសម្បត្តិជាខ្សែករបស់នាង។