បើមិនប្លែក មិនចម្លែក មិនមែនបណ្ឌិតច្នៃម៉ូដ ឯម រៀម ទេ ជាក់ស្តែង ដូចថ្មីថ្មោងនេះ បណ្ឌិតច្នៃម៉ូដ ឯម រៀម បានធ្វើឱ្យមហាជនផ្ទុះមតិរិះគន់ជាថ្មី ជាមួយការស្លៀកពាក់បែបច្នៃប្រឌិតចូលរួមក្នុងព្រឹត្តិការណ៍ ខ្លឹមព្រះនគរ ដែលធ្វើឡើងនៅថ្ងៃ ១១ ខែមករា ឆ្នាំ ២០២៦ នៅឯសាលមហោស្រពកោះពេជ្រ។
តាមរយៈឈុតនេះ ក្រៅពីមើលមកមានលក្ខណៈសិចស៊ី មហាជនក៏បានរិះគន់ខ្លាំងទៅលើមកុដដែលលោកពាក់ ដែលជាមកុដបុរាណមានរំលេចរូបព្រះសិវលិង្គនៅត្រង់កំពូល។ ចំណោមការ Comment រិះគន់ជាច្រើន ក្នុងនោះ មានគណនីមួយបានសរសេរថា «ធ្វើអ្វីធ្វើទៅ កុំឱ្យតែចោរសៀមដៀលក្បាលខ្មែរបានហើយ ចាស់ប៉ុណ្ណឹងហើយ គួរដឹងខ្លះហើយពូ ខ្មែរមានវប្បធម៌ តែមិនមែនវប្បធម៌ចេញៗទេ»។
អ្នក Comment រូបនេះ ថែមទាំងបាន mention ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដោយបន្ថែមថា ៖ «ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បងៗជួយមើលផង ខ្ញុំខ្មាសគេណាស់ សង្គ្រាមទើបចប់ តែមនុស្ស…»។
គួរឱ្យដឹងដែរថា កន្លងមក ការស្លៀកពាក់ច្នៃប្រឌិតប្លែករបស់ បណ្ឌិតច្នៃម៉ូដ ឯម រៀម បានធ្វើឱ្យមហាជនមានការថ្នាំងថ្នាក់ចិត្ត និង ប្រតិកម្មយ៉ាងខ្លាំង ជាពិសេស ម៉ូដសម្លៀកបំពាក់ដែលមានលក្ខណៈសិចស៊ីប្លែកៗពីគ្នា៕




