សុភមង្គលក្រោយការរង់ចាំ! វីរកងទ័ព ក្រៀល ចន្ទ្រា បានចូលរោងការជាមួយគូដណ្តឹង ក្រោយត្រឡប់មកមាតុភូមិដោយសុវត្ថិភាព

វីរកងទ័ពកម្ពុជា ក្រៀល ចន្ទ្រា ម្នាក់ក្នុងចំណោមវីរកងទ័ពទាំង ១៨រូប ដែលត្រូវបានឃុំខ្លួនអស់រយៈពេល ១៥៥ថ្ងៃ និងទើបត្រូវបានដោះលែងមកកម្ពុជាវិញ កាលពីចុងឆ្នាំ២០២៥ នោះ ទីបំផុតបានសម្រេចបំណងរៀបការតាមប្រពៃណីជាមួយគូដណ្តឹង លន វិច្ឆិកា។
ពិធីមង្គលការបានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រោមបរិយាកាសពោរពេញដោយសេចក្ដីរីករាយ និងអត្ថន័យពិសេស។ នេះជារឿងរ៉ាវមួយដែលបង្ហាញពីក្តីស្រឡាញ់ ការអត់ធ្មត់ និងសុភមង្គលដែលកើតឡើងក្រោយការរង់ចាំយូរអង្វែង។ សូមជូនពរគូស្វាមីភរិយាថ្មី មានសេចក្ដីសុខ សាមគ្គីភាព និងស្រឡាញ់គ្នាយូរអង្វែង ❤️

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *