ផ្អើលពេញបណ្ដាញសង្គម! លោក ផែង វណ្ណៈ ប្រកាសឧបត្ថម្ភលោក ប៉ាង លីដា ៥លានរៀល តែចៅសង្កាត់ កង វង បានត្រឹម ៥ម៉ឺនរៀល! 😠💰⚖️

🚨 «ទឹកចិត្តខុសគ្នាដាច់!» សារដាស់តឿនដ៏មានន័យពីលោក ផែង វណ្ណៈ ផ្ញើជូនមន្ត្រីដែលអនុវត្តច្បាប់ និងមន្ត្រីដែលរារាំងការអនុវត្តច្បាប់!
កាន់តែឡើងកម្ដៅហើយ! ក្រោយពីលោកចៅសង្កាត់ចោមចៅទី១ កង វង បានចេញវីដេអូប្រកាសប្ដឹងចង់ឱ្យថ្នាក់លើដកតំណែងលោក ប៉ាង លីដា (អភិបាលរងខណ្ឌពោធិ៍សែនជ័យ) ព្រោះតែរឿងចុះកាយដីបិទប្រឡាយ ពេលនេះលោក ផែង វណ្ណៈ បានចេញមុខមកផ្ដល់ “រង្វាន់លើកទឹកចិត្ត” បែបឌឺដងបំផុត។

ឧបត្ថម្ភ ៥ លានរៀល ជូនដល់លោក ប៉ាង លីដា ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីដែលហ៊ានអនុវត្តច្បាប់ កាយដីរំលោភប្រឡាយចេញ មិនខ្លាចញញើតខ្សែរយៈ។
ឧបត្ថម្ភ ៥ ម៉ឺនរៀល ជូនដល់លោកចៅសង្កាត់ កង វង ដែលមហាជនមើលឃើញថាជាការឧបត្ថម្ភបែប “ឌឺដង” ចំពោះសកម្មភាពចេញមុខការពារសំណង់ដែលគ្មានច្បាប់ និងរារាំងការងារថ្នាក់លើ។

🙏 នេះគឺជាសារព្រមានមួយដល់មន្ត្រីមូលដ្ឋានទាំងឡាយថា មហាជន និងអ្នកសារព័ត៌មាន កំពុងតែតាមដានមើលរាល់សកម្មភាពរបស់លោកអ្នក។ អំពើត្រឹមត្រូវនឹងទទួលបានការគាំទ្រ ចំណែកអំពើមិនត្រឹមត្រូវនឹងទទួលបានការរិះគន់។

Leave a Reply

Your email address will not be published. Required fields are marked *