រំភើបចិត្តជំនួស! លោក ផែង វណ្ណៈ ឧបត្ថម្ភម៉ូតូ Honda Wave សេរីថ្មី ជូនអ្នកមីងរងគ្រោះនៅកណ្ដាលស្ទឹង

ពិតជារឿងគួរឲ្យរំភើបចិត្ត និងគួរឱ្យកោតសរសើរចំពោះទឹកចិត្តសប្បុរសរបស់លោក ផែង វណ្ណៈ និងភរិយា ដែលបានប្រកាសឧបត្ថម្ភម៉ូតូ Honda Wave សេរីថ្មី ១គ្រឿង ជូនអ្នកមីងម្នាក់ ដែលបានរងគ្រោះពីហេតុការណ៍បាត់បង់ម៉ូតូ ខណៈចេញប្រកបរបរប្រចាំថ្ងៃ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ការជួយឧបត្ថម្ភនេះ មិនត្រឹមតែជាការផ្តល់ជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងចិត្តដ៏មានន័យ ឲ្យអ្នកមីងអាចបន្តជីវភាព និងរកស៊ីបានវិញ។ ទង្វើនេះបង្ហាញឲ្យឃើញពីមនុស្សធម៌ ការចែករំលែក និងស្មារតីជួយគ្នានៅក្នុងសង្គមខ្មែរ។

សូមជូនពរអ្នកមីងឲ្យមានសុខភាពល្អ និងជួបតែសេចក្តីល្អតទៅមុខ ហើយសូមអរគុណចំពោះបុគ្គលដែលបានចូលរួមចែករំលែកទឹកចិត្តល្អ ដើម្បីបង្កើតសង្គមមួយដែលពោរពេញដោយការយល់ចិត្ត និងការជួយគ្នា ❤️

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *