😥 ក្ដុកក្ដួលចិត្ត! យោងតាមគណនីហ្វេសប៊ុក Serey Vong បានបង្ហាញពីភាពអស់សង្ឃឹមចំពោះស្ថានភាពឪពុកដែលឈឺធ្ងន់ដល់ដំណាក់កាលចុងក្រោយ ហើយត្រូវបានក្រុមគ្រូពេទ្យបដិសេធមិនទទួលមើលថែទៀតដែរ។ 🩺🚫
លោក Serey Vong បានរៀបរាប់ទាំងទឹកភ្នែកថា លោកបានខំប្រឹងរកលុយដើម្បីមើលថែទាំងឪពុកនឹងម្ដាយអស់រយៈពេល ជាង១០ឆ្នាំមកហើយ ហើយពេលនេះលែងអស់លទ្ធភាព៖
«ជាង១០ឆ្នាំហើយដែលកូនប្រុសម្នាក់នេះប្រឹងរកលុយមេីលពុកនឹងម៉ែ😥 ឥឡូវនេះគិតអីក៏លែងចេញដែរ»
ឪពុករបស់លោកបានធ្លាក់ខ្លួនពិការទាំងអស់សូម្បីតែមាត់និងអណ្ដាតក៏ពិការដែរ 😭 ដោយសារជំងឺលើឈាមដ៏សាហាវនេះ 🩸 លោកក៏បានបន្ថែមការព្រួយបារម្ភថា «បេីដួលហេីយគឺចប់»។
មិនត្រឹមតែឪពុកទេ សូម្បីតែម៉ែក៏ឈឺខ្លាំងដែរ 💔 ធ្វើឲ្យកូនប្រុសម្នាក់នេះអង្គុយស្រក់ទឹកភ្នែក 😭 ដោយអស់គិតអ្វីលែងចេញ។ លោកបានត្រឹមតែអង្វរដល់ទេវតាថា «ទេវតាអេីយសាកចិត្តខ្ញុំដល់ពេលណាទៀត!» 🙏




