ខេត្តបាត់ដំបង÷ ករណីសំណុំរឿង (ប្លន់សម្លាប់) !ហើយយកសាកសពទៅបោះចោលក្នុងទឹកស្រះ ក្បែរជើងភ្នំ១៥០ ក្នុងទឹកដី ឃុំតាគ្រាម ស្រុកបាណន់ ពេលនេះ ត្រូវបានកម្លាំងជំនាញនៃស្នងការខេត្ត ចាប់ខ្លួនជនដៃដល់បាន ០១នាក់ ហើយ ខណៈដែលជនដៃដល់ជា ក្លេីឬមិត្តភក្តិ យ៉ាងជិតស្និទ ជាមួយនឹងជនរងគ្រោះផងដែរ ។ នេះបើតាមការផ្ដល់ព័ត៌មានបឋមពីសមត្ថកិច្ច នៅរសៀលថ្ងៃទី២១ មីនា ឆ្នាំ២០២៦នេះ ខណៈកម្លាំងជំនាញ បាននិងកំពុងមមារញឹក ចុះប្រមូលវត្ថុតាងនានា ដែលជនដៃដល់ បាន (ប្លន់ )ពីជនរងគ្រោះ ។

សូមរំលឹកថា : ក្រោយបាត់ខ្លួន៩ថ្ងៃ ក្លាយជាសាកសពនៅ ក្នុងទឹកស្រះ សង្ស័យ !ត្រូវគេល្បូងយកទៅសម្លាប់ប្លន់ យកម៉ូតូ០១ គ្រឿង និងខ្សែក. មាសចំនួន២តំឡឹង ។
សមត្ថកិច្ចបានផ្ដល់ព័ត៌មានថា : ជនសង្ស័យ ដែលមន្ត្រីជំនាញឃាត់ខ្លួនបាន ០១នាក់នេះមាន ឈ្មោះ ភឿក សារ៉ាវុធ ហៅ (សម្បត្តិ )ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ខណ:ជនសង្ស័យនិងជនរងគ្រោះរស់នៅក្នុងភូមិ-ឃុំជាមួយគ្នា ហើយក៏ជាពួកម៉ាកជិតស្និទ្ធនឹងគ្នាទៀតផង ។ បើតាមសមត្ថកិច្ចដដែល : ជនដៃដល់ ១ នាក់នេះ ត្រូវបានកម្លាំងជំនាញក្របួចក.យកមកសួរនាំតាំងពី ថ្ងៃទី២០ មីនា ឆ្នាំ២០២៦នេះ ខណៈពេលកំពុងអង្គុយមើល មន្ត្រីជំនាញពិនិត្យសាកសពជនរងគ្រោះនៅកន្លែងកើតហេតុ !។

ការឈានដល់ចាប់អូស ក.ជនសង្ស័យម្នាក់នេះ យកមកសាកសួរ គឺក្រោយពីសមត្ថកិច្ចទទួលបានតម្រុយពីអ្នកភូមិ ដែលធ្លាប់ស្គាល់ប្រវត្តិ និងការទំនាក់ទំនងគ្នារវាងជនសង្ស័យ និងជនរងគ្រោះ ។ បើតាមអ្នកភូមិដែលចង្អុលបង្ហាញមុខសញ្ញាជនសង្ស័យ ដល់សមត្ថកិច្ចបាននិយាយថា : នៅថ្ងៃ២០ /០៣/២៦ ដែលសមត្ថកិច្ចចុះពិនិត្យសាកសពជនរងគ្រោះ គេឃើញជនសង្ស័យ ឈ្មោះ ភឿក សារ៉ាវុធ ហៅ(សម្បត្តិ )នេះ! បានទៅអង្គុយមើលសមត្ថកិច្ចពិនិត្យសាកសព ហើយថែមទាំងធ្វើជាជួយនេះ ជួយនោះ ដល់ក្រុមគ្រួសារជនរងគ្រោះទៀតផងដែរ ។ ក៏ប៉ុន្តែគេសង្ស័យទៅលើជនដៃដល់រូបនេះ ក៏ព្រោះតែគេដឹងច្បាស់ពីប្រវត្តិអ្នកទាំង ២នាក់ (ជនរងគ្រោះ) និងតាមរយៈសម្លេងនិយាយហៅគ្នា “អាទៅ… អាមក…)តាមទូរស័ព្ទមុនពេលជនរងគ្រោះ ជិះម៉ូតូចេញពីផ្ទះតាមការបព្ជារបស់ជនសង្ស័យ (ដៃដល់) ។

លោក ឈឿង គឹមសុង ស្នងការរងទទូលផែនព្រហ្មទណ្ឌ ក៏បានឲ្យបណ្ដាញសារព័ត៌មាន ដឹងជាបឋមដែរថា : ការនាំខ្លួនជនសង្ស័យនេះមកសួរនាំ ដំបូងជននេះបានបដិសេធយ៉ាងដាច់ខាតថា : ខ្លួនមិនបានប្រព្រឹត្តទេ ! ក៏ប៉ុន្តែនៅព្រឹកថ្ងៃទី ២១ មីនា ឆ្នាំ២០២៦ ក្រោយពីមន្ត្រីជំនាញរកឃើញវត្ថុតាង ពាក់ព័ន្ធមួយចំនួន យកមកចង្អុលចំកណ្ដាលមុខ ទើបជននេះឆ្លើយសារភាពទទួលស្កាល់់ទាំងអស់ !!និងគ្រប់សកម្មភាពដែលខ្លួនបានល្បួងពួកម៉ាក (ជនរងគ្រោះ) យកទៅសម្លាប់ប្លន់យកទ្រព្យសម្បត្តិ !!!។ ជនរងគ្រោះ ឈ្មោះ ឆោម ឆៃយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ ជនរងគ្រោះបានបាត់ខ្លួនពីផ្ទះនៅថ្ងៃទី១០ មីនា ឆ្នាំ២០២៦ គឺក្រោយមានមនុស្សប្រុសម្នាក់ទូរស័ព្ទហៅណាត់ជួបគ្នា! ។

ក្រោយជិះម៉ូតូចេញពីផ្ទះ ក៏បាត់ដំណឹងឈឹងរហូតមក តែម្តង!។ លុះនៅរសៀលថ្ងៃទី១៩ មីនា ឆ្នាំ២០២៦នេះ ទើបក្រុមគ្រួសារទទួលដំណឹងដ៏អកុសល្យថា : ជនរងគ្រោះ ត្រូវបានគេប្រទះឃើញ(ស្លាប់) នៅក្នុងទឹកស្រះមួយកន្លែង ក្បែរជើងភ្នំ១៥០ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមក្រុមគ្រួសារបានឲ្យថា : ពេលចេញពីផ្ទះ ជនរងគ្រោះជិះម៉ូតូថ្មីស្រឡាង ០១គ្រឿង និង ពាក់ខ្សែ.ក មាស ០១ខ្សែ ទម្ងន់០២ តំឡឹង !។ ប៉ុន្តែសមត្ថកិច្ចថា : នៅលើខ្លួនសាកសពគ្មានបន្សល់ទុកអ្វីទេ ។ សាកសពឈ្មោះ ឆោម ឆៃយ៉ា មានស្នាមរបួសធ្ងន់ធ្ងរ រហូតផុងលលាដ៍ក្បាលជាច្រើនកន្លែង ជាពិសេស ត្រង់ក្បាល និងលើផ្ទៃមុខ ។ នេះបើតាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ចដែលបានចុះទៅកាន់ទីតាំងកើតហេតុ ។

លោក ឈឿង គឹមសុង បានប្រាប់បណ្តាញសារព័ត៌មានអោយដឹងថា : យើងប្រមូលវត្ថុតាងដែលពាក់ព័ន្ធបានមួយចំនួនធំហើយ !។ ម៉ូតូដែលជនសង្ស័យប្លន់យកពីជនរងគ្រោះ គឺជននេះបានយកទៅប្លុងចោលក្នុងទឹកមួយកន្លែង ក្នុងស្រុកថ្មគោល ហើយពេលនេះ លោកស្នងការខេត្ត បានបញ្ជាឲ្យ លោក ដឹកនាំកម្លាំងជំំនាញ តាម ប្រមូលយកវត្ថុតាងដទៃទៀត ដែលជនដៃដល់រូប នេះបានប្លន់យកពីជនរងគ្រោះ !។
បើតាមប្រភពព័ត៌មានចុងក្រោយ ! គឺជនសង្ស័យ ឈ្មោះ ភឿក សារ៉ាវុធ ហៅ(សម្បត្តិ )នេះគឺជា មេខ្លោងក្នុងអំពើប្លន់សម្លាប់មិត្តភក្ដិខ្លួនឯងនេះ !!! គឺដំបូងជនដៃដល់រូបនេះ បានសារភាពថា : ខ្លួនបានប្រព្រឹត្តអំពើព្រៃផ្សៃនេះតែម្នាក់ឯងទេ! តែពេលនេះ ទំនងចេញបក្សពួករួមគំនិតមកបន្ថែមទៀតហើយ !!!។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំ និងស្រាវជ្រាវរកបក្សពួកបន្ថែមទៀត ! ដោយឡែកជនដៃខាងលើនេះ ត្រូវបានបន្តនិតិវិធីតាមផ្លូវច្បាប់!!!៕