អត់ទុកមុខឲ្យទេ ! ក្តៅៗលោកជំទាវ ហាក់ ដាណា ភរិយារបស់ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ បានចេញមកប្រត្តិកម្មខ្លាំងៗ «រឿង បុកងាប់សង២ម៉ឺនដុល្លារ »ដូច្នេះថា…

យោងតាមការបង្ហោះរបស់លោក ជំទាវ ហាក់ ដាណា បានលើកឡើងដូច្នេះថា ៖ នៅពេលដែលខ្ញុំចិញ្ចឹមកូន អ្វីដែលខ្ញុំខ្លាចបំផុតគឺកូនប្រុសអាងលុយកាក់ អាងអំណាចឪពុកម្ដាយ ប្រមាថលើជីវិត រឺភាពក្ររខ្សត់របស់អ្នកដ៏ទៃ។

ដូចនេះកូនប្រុសរបស់ខ្ញុំតាំងពីតូចដល់កំលោះហើយ ខ្ញុំមិនអាចអនុញ្ញត នៅរឿង 3

-មិនអាចផឹកគ្រឿងស្រវឹងដោយមិនបានប្រាប់ប៉ានឹងម៉ាក់ទេ , ពេលស្រវឹងមិនអនុញ្ញាតអោយ បើកឡានដោយខ្លួនឯង រឺ ជាមួយមិត្តភ័ក្តទេ ត្រូវតំរូវអោយតាកុងឡានទៅយកជានិច្ច។

-ខ្ញុំត្រូវដឹងគ្រប់ពេលនៅពេលគេទៅទីកន្លែងណា ជាមួយអ្នកណា, ធ្វើអ្វីត្រូវប្រាប់ម៉ាក់ជាមុនសិន , កូនរបស់ខ្ញុំសូម្បីតែកាត់ខោអាវ ក៏សុំម្ដាយអោយជូនទៅដែល

-ត្រូវគោរពនឹងអោយតំលៃមនុស្សជុំវិញខ្លួន មិនថាចាស់ទុំ មានក្ររ អ្នកធំអ្នកតូច ។

ខ្ញុំមិនសូវបង្ខំកូនក្នុងការសិក្សារខ្លាំងពេកទេ គេអាចសិក្សារអោយមានការយល់ដឹងសមល្មម ចំណាត់ថ្នាក់មិនសំខាន់ ប៉ុន្តែលក្ខណះរបស់គេត្រូវតែសំខាន់ ចរឹកលក្ខណះជាគោលចំបងធំបំផុតក្នងជីវិត ព្រោះវាជាការនាំផ្លូវកូនរបស់ខ្ញុំទៅក្នុងពិភពដែលត្រឹមត្រូវ ។ ការសិក្សារជាពន្លឺ ប៉ុន្តែ ចរឹកលក្ខណះការអប់រំជាការនាំផ្លូវពិតប្រកដ។

គួររំលឹកផងដែរថា កាលពីយប់ថ្ងៃទី១៨ ខែមីនា មន្រ្តីរាជការម្នាក់ ស្រវឹងបើកឡានបុកក្មេង (របួសធ្ងន់) ហើយបោះពាក្យសំដីថា ងាប់សង២ម៉ឺនដុល្លារ ធ្វើឲ្យពលរដ្ឋខឹងសម្បារព្រួតវាយម្នាក់មួយដៃ បណ្តាលឲ្យបែកក្បាល។ នេះបើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៨ ខែមីនា នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

សូមទស្សនាវីដេអូខាងក្រោមនេះ

Screenshot

Leave a Reply

Your email address will not be published. Required fields are marked *