យុត្តិធម៌នៅឯណា? គ្រួសារក្មេងប្រុសរងគ្រោះសុំឱ្យច្បាប់ចាត់វិធានការលើកូនអភិបាលស្រុកកងមាស បន្ទាប់ពីបើកបុកទាំងស្រវឹងជោក

ខ្ញុំ បាទ សូម គោរព ដល់ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ ស សុខា និង ឯកឧត្តម រដ្ឋមន្រ្តី ក្រសួង យុត្តិធម៌ កើត រឹទ្ធិ មេត្តាជួយរកយុត្តិធម៌ដល់ ប្អូនប្រុសរបស់ខ្ញុំ ឈ្មោះ ថា ឧត្ដម ដែលត្រូវជនបង្ករឈ្មោះ សា មីន វត្ថារិទ ដែលជាកូនរបស់មន្ត្រីធំមានអំណាច ដែលបានបើកឡានបុកប្អូនប្រុសរបស់ខ្ញុំ កាលពីវេលាម៉ោង ម៉ោង8 យប់ថ្ងៃ ទី 18 ខែ 03 ឆ្នាំ 2026 ។ ខ្ញុំ បាទស្នើសុំ ក្ដីមេត្តាពីឯកឧត្តមសូមអោយឯត្តមជួយរកយុត្តិធម៌ដល់ប្អូនប្រុសខ្ញុំដែលជា ជនរងគ្រោះនិងក្រីក្រដែលកំពុងសិ្ថតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ពុំទាន់ដឹងថា ស្លាប់ឬរស់នៅឡើយទេ ដោយស្ថានភាពពេលនេះមានរបួកបែកក្បាល់ ធ្ងន់ធ្ងរ ធ្លាយកេះនឹងបែកផ្លោកនោម នឹងរបួសគ្រឿងក្នុងផ្សេងៗទៀត ។ ដោយសារខ្ញុំបាទទទួលតំណឹងថាជនបង្កជានាក់មានអំណាចនឹងមានខ្សែរធំ ណាស់ កំពុង អន្តរាគមន៍ ដូច្នេះ ហើយដោយមានការព្រួយបារម្មណ៍ទើបខ្ញុំបា ទស្នើរសុំ ឯកឧត្តម មេត្តាជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារខ្ញុំបាទផង

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *