វាំងននខ្មៅត្រូវបានបើក! មិនមែនស្នេហាត្រីកោណ តែជារឿងគំនុំលុយកាក់សុទ្ធសាធ ក្មួយប្រុសជនរងគ្រោះទម្លាយភស្តុតាងក្នុងតេឡេក្រាម និងមូលហេតុពិតដែលឃា_ត_ក_តាម_ស_ម្លា_ប់

វាំងននខ្មៅត្រូវបានបើក! លោកប៉ូលីសកូនបីថៅកែអង្កកូន២ ចុះឃាតកត្រូវជាអ្វី? កូនប្រុសក្មួយប្រុស សាច់ញាតិបញ្ជាក់ច្បាស់ តាមរយះទូរស័ព្ទ គឺជាគំនុំកុំគួនយូរហេីយ មិនមែនជាស្នេហាត្រីកោណឡេីយ។ ឆែកទូរសព្ទ និងតេឡេក្រាមជនរងគ្រោះ ដឹងការពិតទាំងស្រុង គឺអត់ឃើញមានពាក់ព័ន្ធស្នេហាអីជាមួយជនដៃដល់សោះ។ ក្មួយប្រុសថៅកែអង្ករបានបញ្ជាក់ថា គាត់បានឆែកមើលទូរសព្ទអ៊ីគាត់អស់ហើយ គឺគ្មានរឿងស្នេហាត្រីកោណអីដូចគេថានោះទេ ព្រោះអ៊ីគាត់មេម៉ាយ ៣ ឆ្នាំហើយ មានកូនប្រុស ២ នាក់ និងលែងលះប្ដីមុនដាច់ស្រេចតាមច្បាប់។មូលហេតុពិតគឺរឿងលុយកាក់សុទ្ធសាធ ដោយសារកាលពី ១ ខែមុន អ៊ីគាត់បានកាត់យកដី ឃ្លាំង ផ្ទះ ឡាន និងលុយដែលវាជំពាក់មកវិញអស់ ទើបធ្វើឱ្យវាខឹងគុំកួនខ្លាំងមែនទែន។ ជនដៃដល់ហ្នឹងគ្រាន់តែជាអ្នករកស៊ីជាមួយគ្នា ចេញចូលផ្ទះអ៊ីគាត់រហូតព្រោះនៅជាប់ឃ្លាំង ថែមទាំងឧស្សាហ៍ទិញអីហូបផ្ញើទៀត តែវាគ្រាន់តែលួចស្រឡាញ់អ៊ីគាត់ម្នាក់ឯងប៉ុណ្ណោះ។ សូម្បីតែថ្ងៃភ្ជាប់ពាក្យអ៊ីគាត់ ៣០ មីនាខាងមុខ ក៏គាត់ហៅវាឱ្យមកចូលរួមជាភ្ញៀវដែរ មិននឹកស្មានថាវាចិត្តខ្មៅសាហា-វដល់ថ្នាក់ហ្នឹងសោះ។

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *