ស្គាល់សាវតាពិតឃាតករហើយ! ត្រៀមចេញទៅរស់នៅប្រទេសបារាំង… តាមពិតជននេះមានប្រពន្ធនិងកូនទៅហើយនៅឯប្រទេសបារាំង ហើយក៏ត្រៀមទៅរស់នៅប្រទេសបារាំងជុំប្រពន្ធកូនវិញដែរ។ តាមប្រភពព័ត៌មានដ៏គួរឲ្យទុកចិត្តបាន អះអាងថា ជនដៃដល់ម្នាក់នេះមានប្រពន្ធនិងកូនរួចជាស្រេចនៅឯប្រទេសបារាំង ហើយរូបគេគ្រាន់តែរង់ចាំឱ្យខាងប្រពន្ធរត់ការធានាឱ្យទៅរស់នៅទីនោះជាមួយគ្នាប៉ុណ្ណោះ។ លើសពីនេះទៅទៀត ជននេះក៏មានទំនាក់ទំនងរកស៊ីជិតដិតជាមួយគ្នា និងជាអ្នកភូមិផងរបងជាមួយគ្នាទៀតផង។ កន្លងមកជននេះតែងតែតាមស្រឡាញ់ស្ត្រីរងគ្រោះយ៉ាងខ្លាំង ប៉ុន្តែដោយសារតែខាងស្រីគាត់ដឹងច្បាស់ថាជននេះមានប្រពន្ធកូនរួចទៅហើយ ទើបគាត់ដាច់ខាតមិនព្រមស្រឡាញ់ និងមិនទទួលយកស្នេហាមួយនេះឡើយ។
សូមទស្សនាវីដេអូខាងក្រោមនេះ