កូនប្រុសក្មួយប្រុស សាច់ញាតិបញ្ជាក់ច្បាស់ តាមរយះទូរស័ព្ទ គឺជាគំនុំកុំគួនយូរហេីយ មិនមែនជាស្នេហាត្រីកោណឡេីយ🙏😰😭 ឆែកទូរសព្ទ និងតេឡេក្រាមជនរងគ្រោះ ដឹងការពិតទាំងស្រុង គឺអត់ឃើញមានពាក់ព័ន្ធស្នេហាអីជាមួយជនដៃដល់សោះ ក្មួយប្រុសថៅកែអង្ករបានបញ្ជាក់ថា គាត់បានឆែកមើលទូរសព្ទអ៊ីគាត់អស់ហើយ គឺគ្មានរឿងស្នេហាត្រីកោណអីដូចគេថានោះទេ ព្រោះអ៊ីគាត់មេម៉ាយ ៣ ឆ្នាំហើយ មានកូនប្រុស ២ នាក់ និងលែងលះប្ដីមុនដាច់ស្រេចតាមច្បាប់។ មូលហេតុពិតគឺរឿងលុយកាក់សុទ្ធសាធ ដោយសារកាលពី ១ ខែមុន អ៊ីគាត់បានកាត់យកដី ឃ្លាំង ផ្ទះ ឡាន និងលុយដែលវាជំពាក់មកវិញអស់ ទើបធ្វើឱ្យវាខឹងគុំកួនខ្លាំងមែនទែន។ ជនដៃដល់ហ្នឹងគ្រាន់តែជាអ្នករកស៊ីជាមួយគ្នា ចេញចូលផ្ទះអ៊ីគាត់រហូតព្រោះនៅជាប់ឃ្លាំង ថែមទាំងឧស្សាហ៍ទិញអីហូបផ្ញើទៀត តែវាគ្រាន់តែលួចស្រឡាញ់អ៊ីគាត់ម្នាក់ឯងប៉ុណ្ណោះ។ សូម្បីតែថ្ងៃភ្ជាប់ពាក្យអ៊ីគាត់ ៣០ មីនាខាងមុខ ក៏គាត់ហៅវាឱ្យមកចូលរួមជាភ្ញៀវដែរ មិននឹកស្មានថាវាចិត្តខ្មៅសាហា-វដល់ថ្នាក់ហ្នឹងសោះ។😨😩😥
សូមទស្សនាវីដេអូខាងក្រោមនេះ