(ត្បូងឃ្មុំ)៖ ករណីឃាតកម្មបាញ់សម្លាប់ថៅកែអង្ករ និងបុរសម្នាក់ រួចហើយជនដៃដល់បាញ់សម្លាប់ខ្លួនតាមក្រោយ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ករណីអ៊ីខ្លួនពុំ មែនជាស្នេហាត្រីកោ-ណទេ។ គាត់ជាស្ត្រីមេម៉ា-យជាង ៣ឆ្នាំហើយ មានកូនប្រុស ២នាក់ មានការលែងលះជាមួយស្វាមីមុនតាមផ្លូវច្បា-ប់ដាច់ស្រេច។ ឯស្នេហាជាមួយជនដៃដល់ គឺគ្មានទេ ដោយគាត់បានឆែកទូរសព្ទ និងតេឡេក្រោមដែលខ្លួនប្រមូលកាន់។ ចំពោះមូលហេតុមាន ២យ៉ាង គឺនៅប្រមាណ១ខែមុន អ៊ីរបស់ខ្លួនបានកាត់ដី កាត់ឃ្លាំង ផ្ទះ ឡាន និងលុយមួយចំនួនទៀតពីជនបង្កជំពាក់ ជាហេតុធ្វើឲ្យជនបង្កខឹ.ងគុំ។

ម្យ៉ាងទៀត ជនបង្កក៏ជាអ្នករកស៊ីអង្ករជាមួយគ្នា និងឧស្សាហ៍ចេញចូលផ្ទះជនរង-គ្រោះដែលនៅជាប់ឃ្លាំង ហើយឧស្សាហ៍ទិញគ្រឿងហូបចុកផ្ញើដែរ តែមិនមានទំនាក់ទំនងស្នេហាទេ (ទំនងជនបង្កលួ-ចស្រលាញ់ជនរងគ្រោះម្នាក់ឯង)។ ជនរង-គ្រោះក៏បានអញ្ជើញជនបង្ក ជាភ្ញៀវចូលរួមពិធីភ្ជាប់ពាក្យខ្លួននៅថ្ងៃទី៣០ មីនា ខាងមុខនេះដែរ។
សូមទស្សនាវីដេអូខាងក្រោមនេះ