ស្រណោះណាស់! មុន លា/ចាកលោក លោក សុខ វណ្ណដេត ទើបតែដើរសំពះអញ្ជើញចាស់ទុំឱ្យចូលរួមពិធីភ្ជាប់ពាក្យ , ឯកឧត្តម ខៀវ កាញារិទ្ធ សម្ដែងការសោកស្ដាយជាពន់ពេក!

រំជួលចិត្ត! លោក សុខ វណ្ណដេត ទើបតែអញ្ជើញចាស់ទុំចូលរួមពិធីភ្ជាប់ពាក្យ ស្រាប់តែជួបគ្រោះអកុសលលាចាកលោកទាំងវ័យក្មេង

មហាជន និងថ្នាក់ដឹកនាំជាច្រើនមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតរបស់លោក សុខ វណ្ណដេត ក្នុងឧប្បត្តិហេតុដ៏រន្ធត់មួយនៅខេត្តត្បូងឃ្មុំ។ តាមការរៀបរាប់របស់ ឯកឧត្តម ឈឹម សេរីភួន បានឱ្យដឹងថា មុនពេលកើតហេតុ លោក សុខ វណ្ណដេត បានមកសំពះអញ្ជើញលោកដោយផ្ទាល់ ដើម្បីចូលរួមពិធីភ្ជាប់ពាក្យរបស់ខ្លួន ដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ខាងមុខនេះ។ ប៉ុន្តែគួរឱ្យសោកស្ដាយ ដំណឹងមរណភាពរបស់លោក បានធ្វើឱ្យអ្នកដែលទើបតែទទួលការអញ្ជើញមានការភ្ញាក់ផ្អើល និងអាឡោះអាល័យយ៉ាងពន់ពេក។ សូមឱ្យវិញ្ញាណក្ខន្ធលោកបានទៅកាន់សុគតិភព។

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *