អ៊ីរ៉ង់បាញ់ប្រហារលើ «កប៉ាល់ដឹកទំនិញថៃ» មួយគ្រឿងនៅច្រកសមុទ្រ Hormuz នៅថ្ងៃទី១១ ខែមីនា

🚨*ព័ត៌មានក្តៅៗ : កងទ័ពជើងទឹកថៃ 🇹🇭 បានប្រកាសជាផ្លូវការមុននេះបន្តិច នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦នេះថា៖

«កប៉ាល់ពាណិជ្ជកម្មដឹកទំនិញ ដែលមានទង់ជាតិថៃ 🇹🇭 ចំនួន១គ្រឿង មានឈ្មោះថា (MAYUREE NAREE) ត្រូវបានបា.ញ់ប្រ.ហារនៅច្រកសមុទ្រអារ៉ាប់ បន្ទាប់ពីកប៉ាល់នេះ បានធ្វើដំណើរចេញពីប្រទេសអារ៉ាប់រួម 🇦🇪 ឆ្លងកាត់ ក្នុងដែនសមុទ្រអូម៉ង់ 🇴🇲 នៃច្រកដែនសមុទ្រ Hormuz ប្រទេសអ៊ីរ៉ង់ 🇮🇷 ដោយបណ្តាលឱ្យខ្ទេចផ្នែកខាងក្រោមនៃកប៉ាល់ និងខ្ទេចខ្ទីបន្ទប់ម៉ាស៊ីនរបស់កប៉ាល់»។

*របាយការណ៍បឋម បានរាយការណ៍ថា៖ មានសមាជិកនាវិកថៃ ចំនួន២០នាក់ កំពុងត្រូវបានជម្លៀសចេញពីកប៉ាល់ ខណៈនាវិកថៃ ចំនួន ៣នាក់ទៀត កំពុងជាប់គាំងនៅក្នុងកប៉ាល់ ដោយមិនទាន់ដឹងថារស់ ឬស្លា.ប់នៅឡើយទេ។

បច្ចុប្បន្ន កងទ័ពជើងទឹកថៃ ប្រចាំនៅប្រទេសបារ៉ែន 🇧🇭 កំពុងប្រញាប់ប្រញាល់ទាក់ទងប្រទេសអូម៉ង់ 🇴🇲 ដើម្បីជួយសង្គ្រោះនាវិកថៃ ដែលកំពុងត្រូវការជំនួយជួយសង្គ្រោះជាបន្ទាន់។

*រីឯមូលហេតុ នៃការបា.ញ់ប្រ.ហារកប៉ាល់ពាណិជ្ជកម្មឭថៃនេះ កងទ័ពភូមិន្ទថៃ 🇹🇭 កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់ថា តើនរណាគឺជាអ្នកបា.ញ់ រួចប្រទេសថៃ នឹងមានវិធានការភ្លាមៗ ស្របតាមផ្លូវច្បាប់អន្តរជាតិ។ (Smeyy)

*ប្រភព : Khaosod

Leave a Reply

Your email address will not be published. Required fields are marked *