ពូម៉ៅ បញ្ជាក់ជំហររស់ក្នុងជីវិតសុច្ចរិត៖ ឆ្លៀតពេលទំនេរពីការងាររាជការ មកជួយលក់ពងមាន់ពងទាប្រពន្ធ និងប្រកាន់យកអំពើល្អជាគោល

ក្រុងព្រះសីហនុ៖ លោក ពូម៉ៅ បានចេញមកធ្វើការបកស្រាយ និងចែករំលែកពីទស្សនៈវិស័យក្នុងជីវិតផ្ទាល់ខ្លួន ដោយសង្កត់ធ្ងន់លើការប្រកបរបរចិញ្ចឹមជីវិតដោយភាពស្មោះត្រង់ មិនមានការបោកប្រាស់ ឬកេងចំណេញពីអ្នកដទៃឡើយ។

តាមរយៈការលើកឡើងរបស់លោក ពូម៉ៅ បានឱ្យដឹងថា ទោះបីជាលោកមានភារកិច្ចនៅក្នុងជួររាជការយ៉ាងណាក៏ដោយ ក៏លោកតែងតែឆ្លៀតពេលវេលាទំនេរពីការងារ ដើម្បីមកជួយជ្រោមជ្រែងភរិយាក្នុងការលក់ដូរពងមាន់ និងពងទា ដើម្បីរកចំណូលបន្ថែមដោយសុច្ចរិត។ លោកបានបញ្ជាក់ថា ទោះបីជាមុខរបរនេះមើលទៅតូចតាចមែន ប៉ុន្តែវាផ្តល់នូវសេចក្តីសុខផ្លូវចិត្តយ៉ាងខ្លាំង។

លោកបានសង្កត់ធ្ងន់ថា៖ «មុខរបរតូចតាចក៏ដោយ តែធ្វើដោយសុចរិត យប់គេងបានសុខ មិនព្រួយបារម្ភអ្វីឡើយ។ ជីវិតមនុស្ស ទ្រព្យសម្បត្តិយកទៅមិនបានទេ អ្វីដែលនៅជាមួយយើងមានតែអំពើល្អ និងអំពើអាក្រក់ប៉ុណ្ណោះ ដូច្នេះគួរធ្វើល្អឲ្យបានច្រើន»។

ការចេញមកបញ្ជាក់បែបនេះ បង្ហាញពីតម្លៃនៃភាពត្រឹមត្រូវក្នុងសង្គម និងជាគំរូមួយក្នុងការតស៊ូក្នុងជីវិតដោយមិនរើសអើងការងារ។

សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចង់គាំទ្រផលិតផលពងមាន់ និងពងទាស្រស់ៗ (លក់ដុំ និងរាយ) របស់គ្រួសារពូម៉ៅ អាចអញ្ជើញទៅកាន់ទីតាំងផ្ទាល់នៅ ផ្សារខ្មែរ ក្រុងព្រះសីហនុ ឬអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 011 539 456 / 010 539 456៕

Leave a Reply

Your email address will not be published. Required fields are marked *