លោកលេាកជំទាវ ហ៊ុន សុីណាត បានបកស្រាយថា មានការប្រកាសពីសកម្មភាពនៅពីក្រោយក្មួយផែងវណ្ណៈ<ដេាយលេាកជំទាវលើកឡើងថា>មានការលើកឡើងថា ខ្ញុំ និងក្មួយ ផែង វណ្ណៈ នៅពីក្រោយខ្នងក្នុងការធ្វើអាជីវកម្មណាមួយ។ ខ្ញុំសូមបញ្ជាក់ថា ពួកយើងរស់នៅដោយសេចក្តីថ្លៃថ្នូរ មានអាហារបីពេលគ្រប់គ្រាន់ និងមិនដែលប្រព្រឹត្តអ្វីដែលប៉ះពាល់ដល់កិត្តិយសអ្នកណាម្នាក់ទេ។
ចំពោះការងារជួយសង្គម និងជួយប្រជាពលរដ្ឋ កន្លងមក ខ្ញុំ និងក្មួយ ផែង វណ្ណៈ តែងខិតខំអស់ពីសមត្ថភាព ដើម្បីស្វែងរកយុត្តិធម៌ និងជួយដល់អ្នកដែលត្រូវការជំនួយ។
សូមអរគុណចំពោះបងប្អូនទាំងអស់ ដែលតែងគាំទ្រ និងយល់ដឹងពីការពិត។ 🙏